no-alternative title

របាយការណ៍៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន HTC នៅបន្តធ្លាក់ចុះសម្រាប់ខែវិច្ឆិកា ឆ្នាំ 2017 នេះបើធៀបនឹងឆ្នាំមុនគឺមានចំនួន 26.16%

ថ្មីៗនេះ ក្រុមហ៊ុន HTC បានប្រកាសចេញនូវប្រាក់ចំណូលរួមគ្នារបស់ខ្លួនសម្រាប់ខែវិច្ឆិកាឆ្នាំ 2017 ដែលបង្ហាញអំពីការតស៊ូទៅមុខរបស់ក្រុមហ៊ុនអេឡិចត្រូនិករបស់តៃវ៉ាន់នេះ ដោយបង្ហាញអំពីតួរលេខធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំ (YoY)។ កាលពីខែមុននេះ យោងតាមរបាយការណ៍ថ្មីមួយចេញពី Digitimes ក្រុមហ៊ុន HTC មានប្រាក់ចំណូលចំនួន 188 លានដុល្លារអាមេរិក គឺមានការធ្លាក់ចុះ 6.61% សម្រាប់ខែតុលា និងធ្លាក់ចុះ 26.16% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន HTC សម្រាប់ខែវិច្ឆិកាឆ្នាំ 2017 នេះ ត្រូវបានគេដឹងថា គឺជាប់ទាក់ទងទៅនឹងការធ្លាក់ចុះនៃការនាំចេញស្មាតហ្វូន Pixel 2 ទៅកាន់ក្រុមហ៊ុន Google ។

នៅក្នុងការប្រៀបធៀបនេះ ក្រុមហ៊ុន HTC រាយការណ៍អំពីប្រាក់ចំណូលប្រហែលជា 200 លានដុល្លារអាមេរិក សម្រាប់ខែតុលាឆ្នាំ 2017 បើទោះបីជាវាបង្ហាញអំពីការធ្លាក់ចុះ 6.86% បើធៀបទៅនឹងខែមុននេះ។ ការធ្លាក់ចុះនៃប្រាក់ចំណេញនេះនៅក្នុងខែវិច្ឆិកា នៅតែបន្តទៅមុខបើទោះបីជាការលក់ស្មាតហ្វូនម៉ូដែល HTC U11 នៅឆ្នាំនេះមានភាពរឹងមាំក្តី។ កាលពីខែមិថុនានេះ ស្មាតហ្វូន HTC U11 មានការលក់យ៉ាងខ្លាំងក្លាចាប់តាំងពីស្មាតហ្វូននេះចាប់ដាក់លក់នោះ នេះបើតាមរបាយការណ៍ថ្មីមួយពី Focus Taiwan។ ការលក់ខ្លាំងក្លានេះ ដោយសារតែស្មាតហ្វូន HTC U11 មានដំណើរការលឿនជាងស្មាតហ្វូន HTC 10 និង HTC One M9។ ស្មាតហ្វូន HTC U11 ដំណើរការបន្ទះឈីប Qualcomm Snapdragon 835 SoC ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ខែវិច្ឆិកានេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន HTC នៅតែមានការធ្លាក់ចុះ ហើយនឹងនៅតែបន្តទៅលើការខាតបង់ ដែលក្រុមហ៊ុនទទួលរងនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ។ សម្រាប់ខែសីហាឆ្នាំ 2017 នេះ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន HTC មានការធ្លាក់ចុះ ដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺមានប្រហែលជា 99.69 លានដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់ខែកក្កដា ឆ្នាំ 2017 ប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺមានចំនួន 205.3 លានដុល្លារអាមេរិក ដែលបង្ហាញអំពីការធ្លាក់ចុះដល់ទៅ 10.11% ហើយនឹងមានការធ្លាក់ចុះ 2% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ 2016៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន