no-alternative title

បែកធ្លាយព័ត៌មានថា Honor បំពាក់កាមេរ៉ា 4 គ្រាប់ នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែធ្នូខាងមុខនេះ! ម៉ូដែល Honor 9 Lite ឬ Honor Note 9?

ថ្មីៗនេះ ក្រុមហ៊ុន Honor ដែលជាក្រុមហ៊ុនកុលសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីបំផុតរបស់ខ្លួន ម៉ូដែល Honor V10 ដ៏ស្រស់ស្អាតបំផុត។ ហើយពេលនេះ មានរូបភាព Poster ថ្មីនៅលើទំព័រផ្លូវការនៅលើបណ្តាញសង្គម Weibo របស់ក្រុមហ៊ុនមួយទៀតហើយ ដោយបានទម្លាយថា ក្រុមហ៊ុន នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតនៅថ្ងៃទី 13 ខែធ្នូខាងមុខនេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើជាស្មាតហ្វូន Honor Note 9 ឬ Honor 9 Lite ។

នៅក្នុងរូបភាព Posters ខាងលើនេះ បានបង្ហាញអំពីតារាចម្រៀង និងតារាសម្តែងជនជាតិចិនឈ្មោះ Hu Ge ដែលពាក់វ៉ែនតាការពារកំដៅថ្ងៃនៅខាងមុខ និងមួយទៀតគាត់ពាក់វ៉ែនតាការពារកំដៅថ្ងៃនៅខាងក្រោយក្បាលរបស់គាត់។ ហើយក៏មានការសរសេរនូវពុម្ពអក្សរពណ៌សចំនួន 4 ផងដែរនៅលើរូបភាពនេះ។ យើងជឿជាក់ថា ស្មាតហ្វូននេះ អាចនឹងមានកាមេរ៉ាភ្លោះទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Honor ក៏ធ្លាប់មានស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ា 4 គ្រាប់រួចមកហើយនោះ គឺស្មាតហ្វូន Honor 9i នៅក្នុងប្រទេសឥណ្ឌា ឬស្មាតហ្វូន Huawei Maimang 6 នៅក្នុងប្រទេសចិន ឬស្មាតហ្វូនHuawei Nova 2i នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬស្មាតហ្វូន Huawei Mate 10 Lite នៅក្នុងទីផ្សារនៃប្រទេសជាច្រើនទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា ក្រុមហ៊ុន Honor នឹងប្រកាសស្មាតហ្វូន Honor 9 Lite/Youth ជាមួយនឹងស្មាតហ្វូន Honor V10 ប៉ុន្តែស្មាតហ្វូននេះ គឺមិនបានបង្ហាញខ្លួននោះទេ។ សម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខនេះ ទំនងប្រហែលជាការប្រកាសវត្តមានរបស់ស្មាតហ្វូន Honor 9 Lite ឬ Honor Note 9 ។ យ៉ាងណាមិញ ការដាក់លក់ស្មាតហ្វូនមួយដែលមានឈ្មោះច្រើនដល់ទៅ 4 ឬ 5 នៅក្នុងទីផ្សារផ្សេងៗគ្នានោះពិតជាធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន