no-alternative title

Sony បានបញ្ជាក់ថា អេក្រង់ 4K OLED Xperia នឹងមិនធ្វើអោយប្រិយមិត្ត Sony មានការខកចិត្តនោះទេ

ថ្មីៗនេះ មានលេចលៗព័តមានថា ក្រុមហ៊ុន SONY នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Xperia ជាមួយនឹងអេក្រង់ 4K OLED ដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយពាក្យចចាមអារ៉ាមខាងលើនេះ ក៏បង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Sony Xperia XZ Pro។ អេក្រង់ដែលបំពាក់នូវបច្ចេកវិទ្យា 4K OLEDs គឺពិតជាធ្វើអោយអ្នកគ្រប់គ្នា នឹងមានការភ្ញាក់ផ្អើលជាមិនខាន។ លោក Hitoshi Osawa ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Sony Mobile បានបញ្ជាក់ប្រាប់ថា “អ្វីដែលលោកអាចនិយាយបាននៅពេលនេះ គឺថា យើងកំពុងតែវិនិយោគទៅលើអេក្រង់ OLED ។ ឆាប់ៗនេះ ប្រិយមិត្ត Sony ទាំងអស់ នឹងមើលឃើញនូវអេក្រង់ 4K OLED នៅលើស្មាតហ្វូនជាច្រើន។ សម្រាប់ការប្រើប្រាស់អេក្រង់ 4K OLED ប្រិយមិត្តទាំងអស់ នឹងមិនមានការខកចិត្តនោះទេ។

គិតមកទល់នឹងពេលនេះ SONY បាននឹងកំពុងតែស្វែងរកនូវជម្រើសជាច្រើន នៅក្នុងការពង្រឹងទៅលើអេក្រង់របស់ស្មាតហ្វូន Xperia ដែលជាប្រភេទអេក្រង់ 4K OLED Xperia ហើយស្មាតហ្វូននេះ ប្រហែលជាមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 នោះទេ។ ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមហ៊ុន Sony មិនធ្លាប់ប្រើប្រាសនូវអេក្រង់ OLED នៅលើស្មាតហ្វូននោះទេ ហើយសម្រាប់ស្មាតហ្វូនដែលមានអេក្រង់ 4K OLED នេះគឺពិតជាអស្ចារ្យមែនទែន។ ទាក់ទិននឹងរឿងនេះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏បញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung Display ក៏កំពុងតែធ្វើការនៅលើអេក្រង់ 4K OLED ដែលមានកម្រិត 801ppi ដើម្បីបំពាក់ជាមួយនឹងស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួនដូចគ្នា។ រង់ចាំមើលទាំងអស់គ្នា នៅក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះ ស្មាតហ្វូនត្រកូល Xperia អេក្រង់ 4K OLED ពិតអាចជាធ្វើឱ្យប្រិយមិត្តរបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឬយ៉ាងណា? 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន