no-alternative title

Sony H8266 នឹងប្រើប្រាស់បន្ទះឈីប SD845 រ៉េមទំហំ 4GB ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android Oreo

Sony ស៊េរីថ្មី ដែលមានឈ្មោះថា H8266 ត្រូវបានបង្ហាញខ្លួននៅលើប្រព័ន្ធ Database នៃក្រុមហ៊ុន AnTuTu នៅថ្ងៃនេះ ដោយបានបង្ហាញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះ ទំនងក្លាយជាស្មាតហ្វូននៃម៉ាកយីហោ Xperia ដ៏សំខាន់របស់ក្រុមហ៊ុន Sony ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Snapdragon 845 ហើយវាថែមទាំងដំណើរការនូវបន្ទះឈីបស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Qualcomm រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀត។

នៅក្នុងបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូន Sony H8266 នឹងប្រើប្រាស់នូវអេក្រង់កម្រិត FHD+ ជាមួយនឹង 2160x1080 ភិចសែលនិងកម្រិត 18:9 (2:1) aspect ratio។ ស្មាតហ្វូន Sony H8266 ប្រហែលជាបំពាក់នូវលក្ខណៈសម្បត្តិខ្លាំងក្លាជាមួយនឹងការរចនារូបរាងគែមកោងថែមទៀតផង។ ស្មាតហ្វូននេះអាចនឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានបែកធ្លាយមុននេះ ស្មាតហ្វូន  Sony H8266 នឹងបំពាក់នូវថាមពលថ្ម 3240mAh ជាមួយនឹងរន្ធដោត Qnovo Adaptive Charging Support និងប្រព័ន្ធ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុននេះមានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូន  H8266 នៅក្នុងព្រឹត្តិការណ៍ MWC 2018 នៅចុងខែកុម្ភៈខាងមុខនេះ។ សូមជំរាបថា Snapdragon 845 គឺជាបន្ទះឈីបចុងក្រោយបំផុត ដែលគេគ្រោងនឹងបំពាក់នៅលើស្មាតហ្វូន Galaxy S9 ដែលត្រៀមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងបាសេឡូណាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន