no-alternative title

Apple គ្រោងនឹងបន្ថែមនូវអ្នកផ្គត់ផ្គង់ទៅលើសមាសភាគ Module របស់ចិនចំនួន 2 ទៀតសម្រាប់បច្ចេកវិទ្យា Face ID

ក្រុមហ៊ុន Apple ទើបតែធ្វើការបន្ថែមនូវអ្នកផ្គត់ផ្គង់សមាសភាគរបស់ខ្លួនចំនួនពីរទៀតមកពីប្រទេសចិនសម្រាប់ការផ្គត់ផ្គង់ទៅលើ Modules នៃបច្ចេកវិទ្យា Face ID ដែលជាប្រព័ន្ធសម្រាប់ប្រើប្រាស់នូវការស្កេនមុខ 3D Facial Recognition និងការប្រើប្រាស់ជាមួយមុខងារ Signature នៅលើទូរស័ព្ទ iPhone X នេះបើតាមការបញ្ជាក់របស់ប្រភពនៅខាងក្នុងកាលពីថ្ងៃទី 8 ខែកុម្ភៈនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការបំពាក់នូវបច្ចេកវិទ្យា Face ID ទៅលើទូរស័ព្ទ iPhone ចំនួន 3 ស៊េរីម៉ូដែលនៅឆ្នាំនេះ។ ដូច្នេះ ក្រុមហ៊ុនត្រូវការអ្នកផ្គត់ផ្គង់ដែលមានស្ថេរភាពបន្ទាប់ពីកាលពីឆ្នាំមុននេះ ការដាក់លក់ជាផ្លូវការត្រូវពន្យារពេលសម្រាប់ទូរស័ព្ទ iPhone X នោះ។ ប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន LG Innotek នឹងនៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ ខណៈពេលដែលអ្នកផ្គត់ផ្គង់ទីពីររបស់ចិន នឹងធ្វើការផលិតសមាសភាគដែលនៅសល់ផងដែរ។ ក្រុមហ៊ុន Sharp ដែលផ្គត់ផ្គង់ទៅលើសមាសភាគសម្រាប់ទូរស័ព្ទ iPhone X ត្រូវបានគេរាយការណ៍ថា បរាជ័យក្នុងការបន្តទៅលើកិច្ចព្រមព្រៀងថ្មីនេះ។ 

 

នេះគឺជារឿងកម្ររណាស់សម្រាប់ក្រុមហ៊ុន Apple ត្រូវការក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនសម្រាប់ការផលិតនូវសមាសភាគសំខាន់នេះ។ ប្រភពជាច្រើនបានបញ្ជាក់ថា អត្រាទិន្នន័យរបស់ក្រុមហ៊ុនចិននេះ អាចប៉ះពាល់ទៅលើចំនួននៃការផ្គត់ផ្គង់របស់ក្រុមហ៊ុន LG Innotek នាពេលអនាគតនោះទេ។ ក្រុមហ៊ុន Apple ដាក់លក់ទូរស័ព្ទ iPhones ច្រើនជាង 200 លានគ្រឿងជារៀងរាល់ឆ្នាំ។

 

ទាក់ទងជាមួយនឹងរឿងនេះ ក្រុមហ៊ុន LG Group ត្រូវបានគេមើលឃើញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្លួនមានការកើនឡើងនៅក្នុងត្រីមាស ស្របពេលដែលខ្លួនបានធ្វើការចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុន Apple កាលពីថ្មីៗនេះផងដែរ។ កាលពីថ្ងៃទី 8 ខែមករាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានប្រកាសថា ខ្លួនវិនិយោគទឹកប្រាក់ចំនួន 820.9 លានដុល្លារអាមេរិកក្នុងការបង្កើតនូវរោងចក្រជាច្រើន សម្រាប់ការផលិតសមាសភាគនៃកាមេរ៉ា និង Modules ជំនាន់ក្រោយនេះទៀតផង។ បើទោះបីជាក្រុមហ៊ុន មិនមានផ្តល់ជូននូវព័ត៌មានលម្អិតនៃគម្រោងផែនការនេះ អ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយថា ការចំណាយភាគច្រើនគឺទៅលើការបញ្ជាទិញពីក្រុមហ៊ុន Apple ជាពិសេសគឺទៅលើបច្ចេកវិទ្យា FaceID តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន