no-alternative title

ក្រុមហ៊ុន LG បានចាប់ផ្តើមផ្តោតសំខាន់ទៅលើសមាសភាគនៅក្នុងរថយន្ត នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងទៅលើជំនួញស្មាតហ្វូន

ក្រុមហ៊ុន LG Electronics បានទម្លាយចេញនូវព័ត៌មានថា ខ្លួនមានគម្រោងក្នុងការផ្តោតសំខាន់ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើគម្រោងជាច្រើននៅឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ មានគម្រោងក្នុងការវិនិយោគទឹកប្រាក់ 19 ពាន់ពាន់លានដុល្លារវ៉ុន ឬប្រមាណជា 17 ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងជាច្រើនក្នុងការខិតខំប្រឹងប្រែងនៅក្នុងអាជីវកម្មស្មាតហ្វូនរបស់ខ្លួនឡើងវិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សារព័ត៌មាន Korea Herald បានបញ្ជាក់នាពេលថ្មីៗនេះថា LG ពេលនេះកំណត់ទៅលើគំនិតនៃការច្នៃប្រឌិតថ្មីក្នុងការវិនិយោគទៅលើគម្រោង R&D ជាច្រើននៅឆ្នាំ 2018 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មានគម្រោងក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជាច្រើនទៀតជំនាន់ក្រោយដែលជាសមាសភាករបស់រថយន្ត Modules របស់កាមេរ៉ា សេនស័ររបស់រថយន្តបើកបរដោយខ្លួនឯង និងការប្រើប្រាស់ប្លាស្ទិកសរីរាង្គផងដែរ។ នេះមិនមែនជាអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ដោយសារតែលោក Koo Bon-Joon អគ្គនាយករងរបស់ក្រុមហ៊ុន LG បានប្រកាសនៅក្នុងការប្រជុំមួយជាមួយនឹងនាយកប្រតិបត្តិជាច្រើននាក់កាលពីខែមុននេះម្តងរូចមកហើយ ថាក្រុមហ៊ុនមានគម្រោងទៅលើ R&D នោះ។

 

លោក Koo បាននិយាយ ថា “ការស្រាវជ្រាវ និងការអភិវឌ្ឍ គឺជាប្រភពសម្រាប់ការរៀបចំនាពេលអនាគត ហើយវាអាចពង្រឹងទៅលើការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មផងដែរ។ R&D គឺជាការពង្រីកនូវបច្ចេកវិទ្យា និងភាពជាអ្នកដឹកនាំទៅលើផលិតផល។ នៅក្នុងពេលវេលាដ៏លំបាកនេះ យើងមិនគួរខ្វល់ខ្វាយអំពីលទ្ធផលនៅក្នុងរយៈពេលខ្លីនេះទេ ហើយយើងមិនគួរធ្វេសប្រហែសក្នុងការវិនិយោគទៅលើគម្រោង R&D នេះផងដែរ។”

 

ក្រុមហ៊ុន LG កំពុងតែធ្វើការពង្រឹងទៅលើការបង្កើនប្រាក់ចំណេញតាមរយៈការបញ្ចេញនូវផលិតផលថ្នាក់ខ្ពស់ជាច្រើន ស្របពេលក្រុមហ៊ុននេះ នឹងផ្តោតទៅលើការរកប្រាក់ចំណូលចេញពីផ្នែកជាច្រើននៃរថយន្ត រ៉ូបូត និងបច្ចេកវិទ្យា AI ជាដើម។ ជំហាននេះ គឺជាវិធីសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុននេះក្នុងការធានាទៅលើការរីកចម្រើនរបស់ក្រុមហ៊ុននេះ បន្ទាប់ពីការកែសម្រួលទៅលើកាលវិភាគក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ។

 

កាលពីដើមខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសបង្ហាញថា CES 2018 ក្រុមហ៊ុននេះនឹងលែងអនុវត្តតាមកាលវិភាគរបស់ខ្លួនក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីនេះ។ ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏សម្រេចចិត្តក្នុងការសាកល្បងនូវវិធីសាស្ត្រថ្មីដែលមិនប្រកួតប្រជែងជាមួយនឹងដៃគូរបស់ខ្លួននោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG និយាយថា ការទម្លាយបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីអាចរក្សានូវវេទិកាល្អសម្រាប់រយៈពេលយូរ។ 

 

នៅក្នុងវិធីសាស្រ្តថ្មីនេះ ក្រុមហ៊ុន LG នៅមិនទាន់មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីក្នុងព្រឹត្តិការណ៍ MWC 2018 នោះទេ។ ជំនួសមកវិញសម្រាប់ស្មាតហ្វូន LG G7 ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងធ្វើការ Upgrade ទៅលើស្មាតហ្វូន LG V30 នៅក្នុងព្រឹត្តិការណ៍នៃការតាំងពិពរណ៍នៅទីក្រុងបាសេឡូណានេះ។ ស្មាតហ្វូននេះមានឈ្មោះហៅថា LG V30+‘α’ ហើយវានឹងប្រើប្រាស់នូវមុខងារនៃបច្ចេកវិទ្យា Google Assistant-based AI ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន