no-alternative title

ទូរទស្សន៍ Samsung Smart TV ប្រចាំឆ្នាំ 2018 រចនាទ្បើង ដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែទំនើប

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសអំពីលក្ខណៈពិសេសថ្មីរបស់ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការតភ្ជាប់ឧបករណ៍ Samsung ផ្សេងៗគ្នាដើម្បីបង្កើតជាបណ្តាញប្រើប្រាស់មួយដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។ 

ភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែក 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងកម្មវិធី SmartThings អ្នកនឹងអាចទទួលពត៌មានទាំងអស់ដែលអ្នកត្រូវការដើម្បី រីករាយក្នុងការទស្សនាទូរទស្សន៍របស់អ្នកបានយ៉ាងឆាប់រហ័ស។ អ្នកក៏អាចបញ្ជាទូរទស្សន៍តាមកម្មវិធីនៅលើទូរស័ព្ទដែលកាន់តែមានភាពងាយស្រួល ព្រោះកម្មវិធី SmartThings ជួយឲ្យទូរទស្សន៍របស់អ្នកចងចាំ Wi-Fi ឧបករណ៍ចាក់កម្សាន្ត កម្មវិធីដែលអ្នកពេញចិត្ត និងព័ត៌មានផ្សេងៗនៅលើគណនីនៅលើទូរស័ព្ទដៃ Samsung បានយ៉ាងឆាប់រហ័ស។  លក្ខណៈពិសេសមួយទៀត គឺសមត្ថភាពក្នុងការចូលទៅកាន់កម្មវិធីវីដេអូដែលអ្នកពេញចិត្តដោយស្វ័យប្រវត្តិ។ អ្នកក៏អាចជ្រើសរើសកម្មវិធីដែលអ្នកចង់ផ្ទេរព័ត៌មានលម្អិតទៅ ហើយកម្មវិធី SmartThings នឹងចូលទៅបើកកម្មវិធីវីដេអូទាំងនោះដោយស្វ័យប្រវត្តិនៅលើទូរទស្សន៍សាមសុង Smart TV ។

សម្លេង ដែលជាជំនួយការក្នុងការរស់នៅ 

ក្រុមហ៊ុន Samsung បានផ្តល់នូវជម្រើសជាច្រើនដល់ពួកយើងក្នុងការរីករាយជាមួយកម្មវិធីកម្សាន្តដ៏អស្ចារ្យ។ បច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាចុងក្រោយ និងទំនើបរបស់ក្រុមហ៊ុន Samsung គឺតាមរយៈការប្រើប្រាស់សម្លេង “Bixby” ។ Bixby ដែលជាជំនួយការដ៏ឆ្លាតវៃរបស់ក្រុមហ៊ុនសាមសុងនឹងដាក់បញ្ចូលក្នុងទូរទស្សន៍ទំនើបៗរបស់សាមសុងក្នុងស៊េរីឆ្នាំ 2018 ។  ឧទាហរណ៍ អ្នកអាចសួរ Bixby ឲ្យប្តូរប៉ុស្ដិ៍ទូរទស្សន៍ ឬចាក់បទចម្រៀងបានយ៉ាងងាយស្រួល។ អ្នកថែមទាំងអាចសួរ Bixby ឲ្យធ្វើការងារពិបាកៗដូចជា ការស្វែងរកខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ រាយការណ៍ព័ត៌មាន ឬអាកាសធាតុ គ្រប់គ្រងគ្រឿងអេទ្បិចត្រូនិកក្នុងផ្ទះ ឬបង្ហាញរូបថតថ្មីៗរបស់អ្នកលើអេក្រង់។ នេះសរបញ្ជាក់ថា Smart TV មានលទ្ធភាពលើសពីទូរទស្សន៍ធម្មតា។ 

ជាមួយកម្មវិធី SmartThings និង Bixby ទូរទស្សន៍គឺជាផ្នែកមួយនៃការតភ្ជាប់ឧបករណ៍ជាច្រើនដើម្បីបង្កើតជាបណ្តាញទំនាក់ទំនងគ្នារបស់ក្រុមហ៊ុន Samsung។ ឥទ្បូវនេះ ទូរទស្សន៍ Smart TV ប្រចាំឆ្នាំ 2018 អាចអនុវត្តមុខងារ និងសកម្មភាពជាច្រើនដើម្បីផ្តល់នូវបទពិសោធន៍ដ៏ទំនើបអស្ចារ្យ។ បណ្តាញប្រើប្រាស់ទាំងនេះ ផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ ហើយទូរទស្សន៍សាមសុង Smart TV គឺជាអ្នកផ្តល់នូវបទពិសោធន៍ដ៏វិសេសវិសាលនេះ។  យើងសង្ឃឹមថា បច្ចេកវិទ្យាពិសេសសម្រាប់ទូរទស្សន៍ Samsung Smart TV ប្រចាំឆ្នាំ 2018 ទាំងអស់នេះនឹងមកដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន