no-alternative title

Galaxy S9 និង Galaxy S9+ នៅតែបន្តបែកធ្លាយលក្ខណៈសម្បត្តិរបស់ខ្លួនកាន់តែច្បាស់ទៅៗ

ថ្មីៗនេះ មានការបែកធ្លាយអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ ដែលមានអេក្រង់ពេញលេញជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត។ នៅក្នុងរូបភាពចុងក្រោយបំផុតនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ មានអេក្រង់គែមកោងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយដែលមានការរចនារូបរាងដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8+ ទៅលើការរចនារូបរាង។ មនុស្សជាច្រើន នៅតែចាប់អារម្មណ៍ខ្លាំងទៅលើការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។

ដូចអ្វីដែលយើងមើលឃើញនៅលើរូបភាពនេះ ស្មាតហ្វូន Galaxy S9+ បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានការបន្ថែមនូវ stereo speakers របស់ក្រុមហ៊ុន AKG ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងបំពាក់នូវបន្ទះឈីប Snapdragon 845 ដែលមានល្បឿន 2.6GHz នៅក្នុងសហរដ្ឋអាមេរិក និងការប្រើប្រាស់បន្ទះឈីប Exynos 9810 version ដែលមានល្បឿន 2.9GHz។ ស្មាតហ្វូន Galaxy S9 នឹងមានរ៉េមទំហំ 4GB ខណៈពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ ស្មាតហ្វូន Galaxy S9 មានថាមពលថ្ម 3000mAh និងស្មាតហ្វូន Galaxy S9+ នឹងមានថាមពលថ្ម 3500mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ថែមទៀតផង។

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងប្រើប្រាស់កាមេរ៉ា 12MP ដែលមាន F 1.5/2.4 apertures ខណៈពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានប្រើប្រាស់កាមេរ៉ាភ្លោះទំហំ 12MP ភ្ជាប់ជាមួយនឹង f/2.4 aperture ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ នៅក្នុងព្រឹត្តិការណ៍ MWC នៅទីក្រុងបាសេឡូណាផងដែរនៅពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន