no-alternative title

មានការបែកធ្លាយរូបភាពដំបូងបំផុតរបស់ស្មាតហ្វូនស៊េរីថ្មី Huawei P20 ដោយមិនទាន់ច្បាស់ថា នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ដូចពាក្យចចាមអារ៉ាមនោះទេ

Huawei Mate 10 និង Mate 10 Pro គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានរូបរាងស្រស់ស្អាត និងទាន់សម័យ។ ស្មាតហ្វូន Mate 10 Pro បានទទួលពានរង្វាន់ជាច្រើននៅក្នុងឆ្នាំ 2017 ផងដែរ។ ស្មាតហ្វូនជំនាន់បន្ទាប់របស់ក្រុមហ៊ុន Huawei នឹងបន្តទៅលើនិន្នាការនេះ។ យើងនឹងមើលឃើញកាន់តែច្បាស់អំពីស្មាតហ្វូន Huawei P20 ដែលអាចនឹងប្រកាសចេញនៅក្នុងទីក្រុងប៉ារីសនៅចុងខែក្រោយនេះ ហើយស្មាតហ្វូននេះ ទំនងជាក្រុមហ៊ុន Huawei ធ្វើការផ្លាស់ប្តូរទៅលើការរចនារូបរាងរបស់ខ្លួនទៀតផង។

ក្រុមហ៊ុន Huawei កំពុងតែព្យាយាមក្នុងការរចនាម៉ូដដោយកាត់បន្ថយនូវការប្រើប្រាស់ស៊ុមព័ទ្ធអេក្រង់។ នៅក្នុងគំរូនេះ ស្មាតហ្វូននេះ មានស៊ុមព័ទ្ធអេក្រង់កាន់តែស្តើងនៅផ្នែកខាងលើ និងផ្នែកខាងក្រោមជាងស្មាតហ្វូន P10 ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 10 Series នោះ។ សម្រាប់គែមរបស់ស្មាតហ្វូននេះ គឺស្ទើរតែគ្មានស៊ុមព័ទ្ធអេក្រង់នោះទេ។  សម្រាប់គំរូនេះ មិនមានភ្ជាប់ជាមួយនឹងប៊ូតុង Volume នោះទេ។ នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូន Huawei P20 គេសង្កេតឃើញមានប៊ូតុង Power ផងដែរ។ សម្រាប់ការប្រើប្រាស់ Volume Key អាចនៅលើអេក្រង់តែម្តងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កាមេរ៉ារបស់ស្មាតហ្វូន P20 ក៏មានគែមមូលជាងស្មាតហ្វូន P10។ សម្រាប់ការផ្លាស់ប្តូរទៅលើការរចនារូបរាងនេះ គឺពិតជាផ្តល់នូវភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់មែនទែន។ ការផ្លាស់ប្តូរធំមួយទៀតគឺទៅលើកន្លែងរបស់ Speaker ។ ស្មាតហ្វូននេះមាន Speakers ភ្លោះនៅផ្នែកខាងក្រោម ខណៈពេលដែលស្មាតហ្វូន Huawei P10 មាន Speaker តែមួយប៉ុណ្ណោះ។ 

កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន និយាយពីស្មាតហ្វូន Huawei P20 ដោយបានបញ្ជាក់ថា ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយចំនួន 3។ តាមរយៈគំរូនៃស្មាតហ្វូន Huawei P20 នៅពេលនេះ បានបង្ហាញថា ស្មាតហ្វូននេះ គឺមានការមេរ៉ាក្រោយតែ 2 គ្រាប់ប៉ុណ្ណោះ គឺមិនទាន់ច្បាស់នៅឡើយទេថា នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ដូចពាក្យចចាមអារ៉ាមនាពេលកន្លងមកនោះទេ។ រូបភាពនេះ បញ្ជាក់ថាស្មាតហ្វូននេះ បានប្រើប្រាស់នូវ USB Type-C port ហើយវាមិនមាននូវរន្ធកាសស្តាប់ headphone jack នោះទេ។ សម្រាប់លក្ខណៈសម្បត្តិ និងព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូននេះ មិនទាន់ដឹងទេ ប៉ុន្តែយើងនឹងដឹងព័ត៌មានជាច្រើនទៀតនៅខែក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន