កាលពីខែមុននេះ ក្រុមហ៊ុន LG Electronics ប្រកាសថា ខ្លួននឹងបង្ហាញស្មាតហ្វូនស៊េរីថ្មីនោះទេ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2018 នៅសប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ បានទម្លាយថា ខ្លួននឹងធ្វើការ Upgrade ទៅលើស្មាតហ្វូន LG V30 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍នៅទីក្រុងបាសេឡូណាខាងមុខនេះ។
សារព័ត៌មាន Yonhap News Agency រាយការណ៍នៅថ្ងៃពុធនេះថា ក្រុមហ៊ុន LG មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន LG V30s នៅថ្ងៃទី 8 ឬ 9 ខែមីនាខាងមុខនេះ។ ស្មាតហ្វូន LG V30s ក៏ប្រហែលជាអាចដាក់លក់ជាផ្លូវការនៅថ្ងៃដែលស្មាតហ្វូន Galaxy S9 និងGalaxy S9+ ដាក់លក់ដែរ។ ប្រភពឧស្សាហកម្មនៅខាងក្នុងនៅមិនទាន់បញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូន LG V30s នេះ នៅឡើយទេ ប៉ុន្តែវាមានតម្រុយថាតម្លៃរបស់ស្មាតហ្វូននេះគឺ 900000 វ៉ុនឬប្រហែលជា $828 ។ សម្រាប់ស្មាតហ្វូន Galaxy S9 វិញគឺមានតម្លៃលក់ត្រឹមតែ $850 ប៉ុណ្ណោះ។
ដើម្បីធ្វើការធានាថា ស្មាតហ្វូនស៊េរីថ្មីនេះ អាចធ្វើការទាក់ទាញទៅលើអ្នកប្រើប្រាស់នោះ ក្រុមហ៊ុន LG សម្រេចចិត្តធ្វើការ Upgrade ទៅលើស្មាតហ្វូន LG V30 ដោយបន្ថែមនូវមុខងារឆ្លាតវៃសម្រាប់កាមេរ៉ាដែលទាំងនេះត្រូវគេរំពឹងថានឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះ។ សម្រាប់ ស្មាតហ្វូនស៊េរីថ្មី LG V30s ត្រូវគេរាយការណ៍ថាមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូន LG V30 នៅក្នុងខែកញ្ញាឆ្នាំ 2017 នោះ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅដើមខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ប្រកាសបង្ហថាញថា ស្មាតហ្វូន LG V30 ឆ្នាំ 2018 នេះនឹងភ្ជាប់ជាមួយនឹងមុខងារកាមេរ៉ាថ្មីឈ្មោះថា Vision AI ដែលអ្នកប្រើប្រាស់អាចថតដើម្បីធ្វើការទិញទំនិញនៅលើអនឡាញថែមទៀត៕