no-alternative title

ស្មាតហ្វូន LG 2018 នឹងមានអេក្រង់ទំហំ 6.1 អ៊ីង បំពាក់នូវបន្ទះឈីប Snapdragon 845 អាចនឹងបង្ហាញខ្លួននៅខែមិថុនា

យោងទៅតាមរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះ ការពន្យារពេលសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG អាចនឹងប្រកាសបង្ហាញខ្លួននៅខែមិថុនាខាងមុខនេះ។ ប្រភពអនាមិកមួយបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានលេខកូដ Judy ដែលនឹងមានអេក្រង់ទំហំ 6.1 អ៊ីងថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានអេក្រង់ប្រភេទថ្មីដែលមានឈ្មោះថា MLCD+ ។ ស្មាតហ្វូននេះ នឹងមានអេក្រង់កម្រិតពន្លឺ 800-nit ប៉ុន្តែវាប្រើប្រាស់ថាមពលតិចត្រឹមតែ 35% បើធៀបជាមួយនឹងអេក្រង់ IPS LCD screen។

ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 mobile platform ដែលមានអង្គគណនា octa-core CPU និងក្រាហ្វិកកាត Adreno 630 GPU ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 13MP + 13MP ភ្ជាប់ជាមួយនឹង f/1.6 apertures ហើយវាប្រើប្រាស់នូវប្រព័ន្ធ IP68 ថែមទៀតសម្រាប់ការពារការជ្រាបទឹកជម្រៅ 5 ហ្វីតរយៈពេលដល់ទៅ 30 នាទីថែមទៀត។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន LG V30 ដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំមុននេះ កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Samsung និងក្រុមហ៊ុន Qualcomm ដែលផ្តល់សិទ្ធិសម្រាប់ការប្រើប្រាស់ផ្តាច់មុខជាមួយនឹងបន្ទះឈីប Snapdragon 835 chipset ដូចនេះស្មាតហ្វូនLG G6 គឺប្រើប្រាស់បន្ទះឈីប Snapdragon 821 តែប៉ុណ្ណោះ។ នៅឆ្នាំនេះ ស្មាតហ្វូន Galaxy S9 និង Galaxy S9+ អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 845 mobile platform ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន