តើប្រិយមិត្តកំពុងស្វែងរកនូវទូរទស្សន៍ដ៏ប្រណិតសម្រាប់គេហដ្ឋានសម្រាប់ឆ្នាំ 2018 មែនទេ? ប្រិយមិត្តប្រាកដជា បានដឹងហើយថា ទូរទស្សន៍ TCL P-Series 55P607 គឺជាទូរទស្សន៍ដ៏ល្អបំផុតមួយកាលពីឆ្នាំមុន។ ពេលនេះ ក្រុមហ៊ុន TCL បានសន្យាថា ទូរទស្សន៍ជំនាន់ថ្មីរបស់ខ្លួន ដែលមានអេក្រង់ចន្លោះពីទំហំ 50 អ៊ីង និង 65 អ៊ីង ចាប់ផ្តើមមានហើយ ប៉ុន្តែក្រុមហ៊ុននេះ បានអះអាងថា ខ្លួនមិនទាន់បញ្ចេញនៅលើពេលនេះទេ ដោយសារខ្លួនមានបំណងចង់បំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ នៅលើអេក្រង់ទូរទស្សន៍សម្រាប់ឆ្នាំ 2018 ។
នៅឆ្នាំនេះ TCL នឹងមានប្រកាសចេញនូវទូរទស្សន៍ម៉ូដែល 6 Series នឹងត្រូវបានផលិតចេញលក់ដោយមានទំហំអេក្រង់លើសពីមួយទំហំ ស្របពេលដែលម៉ូដែលទំហំ 55 និង 65 អ៊ីង ត្រូវបានប្រកាសលក់រួចហើយ ប៉ុន្តែដូចដែលអ្នកបានរំពឹងហើយថា អ្នកនឹងអាចមើលវាបានឆាប់ជាងមុន។ គួរបញ្ជាក់ថា TCL ទើបតែបានប្រកាសថា ទូរទស្សន៍ម៉ូដែល 6 Series នឹងអាចរកទិញបានចាប់ពីថ្ងៃទី 1 ខែឧសភា តទៅ។ ទូរទស្សន៍ដែលបានចេញជាលើកដំបូងរបស់ខ្លួនក្នុងអំឡុងពិព័រណ៍ CES 2018 បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងមួយចំនួន ដោយបានផ្តល់ជូននូវការអនុវត្តដ៏អស្ចារ្យ នៃម៉ូដែលកាលពីឆ្នាំមុន បន្ថែមលើម៉ាស៊ីន iPQ Engine ថ្មី ដែលយោងតាម TCL អនុញ្ញាតឱ្យមានការបង្ហាញរលកពណ៌យ៉ាងជាក់លាក់ និងការគ្របដណ្តប់ដោយពណ៌ DCI-P3។
ទូរទស្សន៍ម៉ូដែល 6-Series screens នឹងផ្តល់ទាំងការទ្រទ្រង់ដោយបច្ចេកវិទ្យា HDR10 កម្រិតស្តង់ដារ បូករួមជាមួយបច្ចេកវិទ្យាសម្លេង Dolby Vision ក៏ប៉ុន្តែជាមួយនឹងការបន្ថែមនូវបច្ចេកវិទ្យា HDR Pro Gamma Control ដែលជាបច្ចេកវិទ្យាកម្មសិទ្ធ ដែលធ្វើការរួមគ្នាជាមួយនឹងតំបន់បញ្ជាដែលមានស្រាប់ ដើម្បីបង្កើនភាពផ្ទុយគ្នា ទៅនឹងកម្រិតដែលមិនធ្លាប់មានពីមុនមក នៅក្នុងអេក្រង់ TCL ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងច្បាស់ពីតម្លៃ ដែលក្រុមហ៊ុននឹងកំណត់នៅលើទីផ្សារនៅឡើយទេ មានតែរង់ចាំរហូតដល់ថ្ងៃដាក់លក់ជាផ្លូវប៉ុណ្ណោះ ទើបដឹងច្បាស់៕