no-alternative title

មិនមែនលេងៗទេរឿងអេក្រង់ MicroLED នេះ! កាលពី 10 ឆ្នាំមុន Apple បានស្នើរសុំប៉ាតង់ជាង 30 រួចមកហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូង

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន KoreaHerald នៅក្នុងប្រទេសកូរ៉េ បានអោយដឹងថា ក្រុមហ៊ុន Apple បានស្នើសុំពាក្យប៉ាតង់ចំនួន 11 ស្របពេលដែលក្រុមហ៊ុន LuxVue Technology បានស្នើសុំនូវប៉ាតង់ចំនួន 23 បន្ថែមសម្រាប់បច្ចេកវិទ្យាអេក្រង់ Micro-LED Technology នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពី 10 ឆ្នាំមុននេះ។ LuxVue Technology គឺជារោងចក្រផលិតអេក្រង់ Micro-LED ដែលទិញដោយក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2014 សម្រាប់ការអភិវឌ្ឍទៅលើបច្ចេកវិទ្យាជំនាន់ក្រោយនេះ។ ប៉ាតង់របស់ក្រុមហ៊ុន Apple បានស្នើសុំនូវប៉ាតង់ ដែលជាប់ពាក់ព័ន្ធទៅនឹងរចនាសម្ព័ន្ធនៃបន្ទះឈីបនៃអេក្រង់ MicroLED ហើយក្រុមហ៊ុន ក៏មានគម្រោងក្នុងការជំនួសប្រើប្រាស់អេក្រង់ Micro-LED ទៅលើប្រព័ន្ធត្រួតពិនិត្យរបស់ខ្លួនផងដែរ។ 

លោក Kim Jong-chan ដែលជាប្រធានការិយាល័យផ្នែកកម្មសិទ្ធិបញ្ញារបស់កូរ៉េ បាននិយាយថា "កម្មវិធីរបស់ Apple នៅទីនេះ ហាក់ដូចជាមានវត្តមានដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង ដូចជា Samsung និង LG ដែលអាចប្រើបន្ទះ Micro-LED សម្រាប់ឧបករណ៍របស់ពួកគេនាពេលអនាគត"។  ក្រុមហ៊ុន Apple ហាក់ដូចជាចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើគូប្រជែងនៅអាស៊ីទៅលើក្រុមហ៊ុន Samsung និង LG ដែលគ្របដណ្ដប់លើទីផ្សារអេក្រង់ OLED នៅលើសកលលោកនោះ។ ទូរស័ព្ទ iPhone X ថ្មីរបស់ក្រុមហ៊ុន Apple ប្រើបន្ទះអេក្រង់ OLED របស់ក្រុមហ៊ុន Samsung ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg នៅថ្ងៃច័ន្ទនេះ ក្រុមហ៊ុន Apple កំពុងធ្វើវិនិយោគទុនដ៏សំខាន់ក្នុងការបង្កើតអេក្រង់ Micro-LED ជំនាន់ថ្មីដោយប្រើប្រាស់រោងចក្រផលិតសំងាត់មួយនៅជិតការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុងកាលីហ្វ័រនីញ៉ា ដើម្បីរចនា និងផលិតឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួន។ ក្រុមហ៊ុន Samsung និង LG ក៏កំពុងត្រៀមសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបន្ទះថ្មីនេះផងដែរ។ នៅក្នុង អំឡុងពេលដូចគ្នានេះ ក្រុមហ៊ុនអេឡិចត្រូនិកអេឡិចត្រូនិក បានដាក់ពាក្យសុំបច្ចេកវិទ្យា Micro-LED ចំនួន 24 ក្នុងប្រទេសកូរ៉េ។ ក្រុមហ៊ុន Samsung ដាក់ពាក្យសុំប៉ាតង់ 24 ប្រភេទ ក្រុមហ៊ុន LG Electronics ស្នើសុំប៉ាតង់ 29 និងក្រុមហ៊ុន LG Display ស្នើសុំប៉ាតង់ 35 ផងដែរ។

សូមជំរាបថា ចំនួនប៉ាតង់ដែលទាក់ទងនឹងអេក្រង់ Micro-LED នៅឆ្នាំ 2012 មានការកើនឡើងចំនួន 10 ដង ហើយបានបន្តកើនឡើងរហូតដល់ 120 នៅកាលពីឆ្នាំមុននេះ នៅក្នុងប្រទេសកូរ៉េ។ សរុបមកចំនួនសរុបក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះមានចំនួន 358 ដោយចំនួននៃការដាក់ពាក្យស្នើសុំពីក្រុមហ៊ុនធំៗ ដោយនៅប្រទេសកូរ៉េ មានចំនួន 119 និងក្រុមហ៊ុនបរទេសមានចំនួន 116 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន