no-alternative title

Samsung Galaxy Note 9 នឹងភ្ជាប់នូវថ្មទំហំធំជាងជំនាន់មុនខ្នាត 4,000mAh ព្រមទាំងមានការបង្កើនទំហំអេក្រង់ធំជាងមុនបន្តិច

ស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនដូច Xiaomi និង Huawei ជាដើម បានបំពាក់ថាមពលថ្មនៅលើកំពូលស្មាតហ្វូនរបស់ពួកគេដែលមានទំហំធំរហូតដល់ទៅ 4,000mAh ឬក៏ធំជាងនេះ ប៉ុន្តែបើយើងក្រឡេកមកមើលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក Samsung និង Apple វិញហាក់មិនទាន់ឡើងគីឡូក្នុងការបំពាក់ថាមពលថ្មដែលមានកំលាំងខ្លាំងនៅលើកំពូលស្មាតហ្វូនរបស់ពួកគេនៅឡើង បើទោះបីជាពេលនេះកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់លាតធំរួចហើយក្តី (Galaxy S8+/S9+, មានថ្មខ្នាត 3,500mA, Note 8 មានថ្មខ្នាត 3,300mAh និង iPhone X មានថ្មខ្នាត 2716mAh)។ 

គេរំពឹងទុកថាកំពូលស្មាតហ្វូន Galaxy Note 9  និង iPhone ជំនាន់ថ្មីដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំ 2018 នេះអាចនឹងបង្កើនទំហំថ្មធំជាងជំនាន់មុខៗរបស់ពួកវា។ បើយោងទៅលើព័ត៌មានបែកធ្លាយដែលបានចេញផ្សាយលើកមុនបានអោយដឹងថាកំពូលស្មាតហ្វូនកាត់ហ្វាប់ប្លែតជំនាន់ថ្មី Galaxy Note 9 នឹងត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយថ្មធំជាងមុនខ្នាត 3,850mAh ប៉ុន្តែនៅថ្ងៃនេះមានរបាយការណ៍ថ្មីមួយទៀតបានបញ្ជាក់ថា Note 9 អាចនឹងបំពាក់ថ្មធំខ្នាត 4,000mAh ដូចកំពូលស្មាតហ្វូន Huawei P20 Pro និងធំជាងជំនាន់ Note 8 ដែលមានថ្មខ្នាត 3,300mAh។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើ បានបន្តថាសម្រាប់កញ្ចក់អេក្រង់របស់វាក៏អាចនឹងរីកធំជាងជំនាន់មុខបន្តិចដោយវានឹងបំពាក់នូវកញ្ចក់អេក្រង់ទំហំ 6.4 អ៊ីង (Note 8 ទំហំ 6.3អ៊ីង) និងជាប្រភេទបន្ទះអេក្រង់ Super AMOLED ថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ជំនាន់ទីពីរ Infinity Display 2.0 ដែល Samsung បានប្រើនៅលើបងប្អូន Galaxy S9។ ហើយអ្វីដែលកាន់តែមានការចាប់អារម្មណ៍បំផុតនោះគឺថា Galaxy Note 9 នឹងក្លាយជាកំពូលស្មាតហ្វូនដំបូងរបស់ Samsung ដែលប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ (In-Display Scanner)។ 

ដោយឡែកសម្រាប់កំលាំងម៉ាស៊ីនរបស់វាវិញអាចនឹងប្រតិបត្តិការនៅលើបន្ទះឈីប Exynos 9810 ឬ Snapdragon 845 ខ្នាត 10nm ប្រើប្រាស់បច្ចេកវិទ្យាផលិតជំនាន់ទី2 (2nd-Gen 10nm process) ហើយនឹងមានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 128GB (អាចបន្ថែមទំហំម៉េមេរីក្រៅបាន)។ រីឯកាមេរ៉ារបស់វាវិញត្រូវបានគេព្យាករណ៍ថា Samsung អាចនឹងធ្វើការអភិវឌ្ឍន៍បន្ថែមពីលើកាមេរ៉ាភ្លោះរបស់ Galaxy S9+ ដើម្បីធ្វើអោយការថតរូប និងវីដេអូនៅលើ Note 9 កាន់តែមានលក្ខណៈពិសេសបំផុតស៊ីដាច់កាមេរ៉ាកំពូលស្មាតហ្វូនដទៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន