no-alternative title

ក្រុមហ៊ុន Xiaomi បានបញ្ចេញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីរបស់ Mi 6X ស្មាតហ្វួនជំនានថ្មីកាមេរ៉ាភ្លោះ និងមានព័ណ៌ស្រស់ៗមែនទែន

រហូតមកដល់ពេលនេះ នៅសល់តែរយៈពេលជាង 1 សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលនៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 6X ដែលជាស្មាតហ្វូនជំនាន់ថ្មីទៀតរបស់ Xiaomi នៅក្នុងឆ្នាំ 2018 នេះ។ កាលពីប៉ុន្មានថ្ងៃមុននេះ មានរូបភាពផ្លូវការ Renders របស់ស្មាតហ្វូននេះ បានបែកធ្លាយនៅលើអនឡាញ។ ពេលនេះ ថែមទៀតទាំងមានវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវការផងដែរ។ 

នៅក្នុងវីដេអូផ្សព្វផ្សាយថ្មីនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរ ហើយក៏មានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ខ្មៅ ក្រហម មាស និងខៀវសម្រាប់ជ្រើសរើស។

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិមួយទៀតដែលបញ្ជាក់នៅចុងវីដេអូនេះគឹបង្ហាញអំពីសមត្ថភាពនៅលើប្រព័ន្ធកាមេរ៉ារបស់វានោះ។ ស្មាតហ្វូន Xiaomi Mi 6X ត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ាខាងក្រោយភ្លោះទំហំ 20MP+8MP ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 20MP ផងដែរ។ យោងតាមការបញ្ជាករបស់ Xiaomi បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 6X នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែមេសាខាងមុខនេះ ហើយនេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Mi 5X។ 

បើតាមដឹងគឺថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 5.99” 2160x1080 display ជាមួយនឹងកម្រិត 18:9 aspect ratio។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួន បានបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដំណើរការនូវបន្ទះឈីប Snapdragon 626 processor ឬ Helio P60 SoC ឬ Snapdragon 660។ សម្រាប់រ៉េមរបស់ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងមានទំហំ 4GB/64GB និង 6GB/128GB។ ស្មាតហ្វូននេះ នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo និងថាមពលថ្ម  2910mAh៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន