no-alternative title

Xperia XZ2 Premium ស្មាតហ្វូនកាមេរ៉ាភ្លោះដំបូងបំផុតរបស់ក្រុមហ៊ុន Sony ដែលអាចថតជាមួយនឹង ISO 51200!

ស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនស៊េរីសព្វថ្ងៃនេះ ភាគច្រើនគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ខ្លះមានរហូដល់ទៅ 3 គ្រាប់ថែមទៀតផង ហើយកាមេរ៉ាទាំងអស់ភាគច្រើនសុទ្ធតែប្រភេទរបស់ Sony image sensors ត្រូវបានធ្វើការផលិតដោយក្រុមហ៊ុន Sony ផងដែរ។ សម្រាប់ស្មាតហ្វូនត្រកូល Xperia របស់ក្រុមហ៊ុន Sony នៅមិនទាន់ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅឡើយទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍ Mobile World Congress ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុននេះ ធ្លាប់បានបង្ហាញនូវស្មាតហ្វូនដែលមានបំពាក់នូវប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ ហើយបច្ចេកវិទ្យានេះ នឹងធ្វើការផលិតឆាប់ៗនេះ សម្រាប់ស្មាតហ្វូន Sony Xperia XZ2 Premium ផងដែរ។ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុន Sony នេះ ប្រើប្រាស់នូវកាមេរ៉ាភ្លោះ 1/2.3" sensors ដែលមាន 3-layer នៅលើសេនស័រ 19MP RGB និងមួយទៀតទំហំ 12MP monochrome។ 

សម្រាប់ទិន្នន័យរូបភាពចេញពីបន្ទះឈីបនេះ ត្រូវរួបានច្របាច់មបញ្ចូលគ្នាតាមរយៈការប្រើប្រាស់នូវ AUBE Fusion image signal processor ដើម្បីផ្តល់នូវរូបភាពកាន់តែស្រស់ស្អាត។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony បានអះអាងថា កាមេរ៉ានេះ អាចធ្វើការថតរូបភាពបានយ៉ាងច្បាស់ល្អនៅកន្លែងដែលមានពន្លឺតិចជាមួយនឹងការប្រើប្រាស់ ISO ដល់ទៅ 51200 ឯណោះ។ 

ដូចគ្នាទៅនឹងស្មាតហ្វូនថ្នាក់ខ្ពស់ជាច្រើនស៊េរីរបស់ក្រុមមហ៊ុន Huawei ក្រុមហ៊ុនបច្ចេកវិទ្យា Sony ក៏ផ្តល់នូវការប្រើប្រាស់ black-and-white mode និងផ្ទាំងខាងក្រោយ background-blurring bokeh-effect ផងដែរ។ សម្រាប់ការប្រើប្រាស់នូវ 7-element G lenses នៅលើសេនស័រ F1.8 និង F1.6 apertures ។ ស្មាតហ្វូន Xperia XZ2 ក៏អាចធ្វើការថតវីដេអូកម្រិត HDR នៅក្នុងកម្រិត4K ហើយវាក៏ប្រើប្រាស់នូវមុខងារ Motion Eye 1080p/960fps slow-motion mode ។

ស្មាតហ្វូននេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo OS បន្ទះឈីប Snapdragon 845 SoC និងរ៉េមទំហំ6GB។ ស្មាតហ្វូននេះ នឹងប្រើប្រាស់អេក្រង់កម្រិត 5.8-inch TRILUMINOS display ជាមួយនឹងភាពច្បាស់ 2160x3840 ភិចសែលនៅក្រោមអេក្រង់ 2.5D Gorilla Glass។ ស្មាតហ្វូន Sony Xperia XZ2 Premium នឹងចាប់ផ្តើមបង្ហាញខ្លួននៅរដូវក្តៅនេះ ជាមួយនឹងពណ៌ខ្មៅ Chrome Black និងពណ៌ទឹកប្រាក់ Chrome Silver។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន