no-alternative title

ការនាំចេញស្មាតហ្វូន Galaxy S9 និង S9+ មានការកើនឡើងលើសចំនួន 8 លានគ្រឿងសម្រាប់ការលក់ក្នុងខែដំបូង

01

ការនាំចេញស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 គឺមានចំនួនលើសពី 8 លានគ្រឿងនៅក្នុងការដាក់លក់នៅក្នុងខែដំបូង នេះបើតាមការបញ្ជាក់របស់អ្នកវិភាគជាច្រើននោះ។ ទោះបីជាស្មាតហ្វូនស៊េរីថ្មី Galaxy S9 នេះមានការដាក់លក់នៅក្នុងទីផ្សារជាច្រើនបន្ទាប់ពីការបង្ហាញខ្លួនក៏ដោយ វាហាក់ដូចជាមិនលក់ខ្លាំងក្លាដូចស្មាតហ្វូន Galaxy S8 ដែលដាក់លក់កាលពីឆ្នាំមុននេះទេ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនៅ Canalys ។
ដូចអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Samsung ធ្វើការដឹកជញ្ជូនស្មាតហ្វូនបានចំនួន 8 លានគ្រឿងរបស់ Galaxy S9 និង Galaxy S9+ នៅក្នុងរយៈពេលនៃការលក់ 30 ថ្ងៃដំបូង ហើយចំនួននេះគឺស្រដៀងគ្នាទៅនឹងចំនួននៃការនាំចេញស្មាតហ្វូន Galaxy S8 Series កាលពីឆ្នាំមុននេះ។ បន្ថែមពីនេះទៀត សម្រាប់ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Galaxy S9+ គឺមានការពេញនិយមខ្លាំងក្លាជាង ហើយវាក៏ផ្តល់នូវប្រាក់ចំណេញច្រើនសម្រាប់ក្រុមហ៊ុនSamsung ផងដែរ។ ការនាំចេញស្មាតហ្វូន 8 លានគ្រឿងនេះ វាមានស្មាតហ្វូន 2.8 លានគ្រឿងដែលដាក់លក់សម្រាប់អតិថិជនរបស់សហរដ្ឋអាមេរិក និងច្រើនជាង 1 លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ ភាពពេញនិយមនៃស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះផងដែរបើពិនិត្យមើលទៅលើឆ្នាំ 2016 ដែលជាពេលប្រកាសបង្ហាញ Galaxy S7 និង Galaxy S7 Edge នោះគឺមានសន្ទុះខ្លាំងបំផុត។
ស្មាតហ្វូនទាំងពីរនេះគឺមានការលក់ច្រើនជាង 9 លានគ្រឿងនៅក្នុងការលក់ខែដំបូងនៅខែមីនាឆ្នាំ 2016 ដែលពេលនេះវាមានការនាំចេញសរុបចំនួន 48 លានគ្រឿងនៅក្នុងរយៈពេល 12 ខែនោះ។ ស្មាតហ្វូន Galaxy S8 និង S8+ វិញគឺមានការលក់បានចំនួន 41 លានគ្រឿងនៅក្នុងរយៈពេលមួយឆ្នាំដំបូង។ នៅឆ្នាំនេះ វាមានការប៉ាន់ស្មានថា ស្មាតហ្វូន Galaxy S9 នឹងមានការលក់បានចំនួនដល់ទៅ 45 លានគ្រឿង។ យ៉ាងណាមិញ តម្លៃរបស់ស្មាតហ្វូនថ្នាក់ប្រណិតនេះក៏ជាក្តីបារម្ភសម្រាប់ក្រុមហ៊ុន Samsung ផងដែរ។
ដោយសារតែមានការបង្ខំអោយធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូនស៊េរីថ្មីដើម្បីរក្សានូវចំនួននៃការលក់ និងការកើនឡើងនៃក្រុមហ៊ុនផលិតស្មាតហ្វូនមធ្យមជាច្រើន ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាមិនអាចធ្វើការផ្តោតទៅលើស្មាតហ្វូនតម្លៃថ្លៃខ្លាំងតទៅទៀតនោះទេ។ ស្មាតហ្វូនជាច្រើនដូចជា Huawei’s P20 Pro ក៏មានតម្លៃថោកជាងស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ផងដែរ។ ជាមួយនឹងស្មាតហ្វូន Galaxy S9 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ ហើយវានៅមិនមានរយៈពេលយូរនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន