no-alternative title

វីដេអូដែលបង្ហាញអំពីគំនិតច្នៃប្រឌិតទៅលើស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 បង្ហាញថា វាពិតជាមានស៊ុមព័ទ្ធអេក្រង់ស្តើងមែន

01

ក្រុមហ៊ុបច្ចេកវិទ្យាយក្ស Samsung គឺនៅតែបន្តស្វែងរកនូវបច្ចេកវិទ្យា​​​​​​​​​​​​​​​អ្វីដែលថ្មីសម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ដែលទើបតែបង្ហាញខ្លួននៅមិនទាន់យូរប៉ុន្មាននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីម៉ូដែល Galaxy S10 នៅឆ្នាំក្រោយនេះផងដែរ។ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែបញ្ចេញនូវគំនិតជាច្រើនរបស់លក្ខណៈសម្បត្តិ និងរូបរាងរបស់ស្មាតហ្វូន Galaxy S10 នេះផងដែរ។ នេះគឺជាអ្វីដែល Concept Creator បង្កើតឡើង និងបង្ហោះនៅលើ YouTube នោះ។

វីដេអូរបស់ក្រុម Concept គឺមិនមែនជាស្មាតហ្វូនពិតប្រាកដនោះទេ ប៉ុន្តែគំនិតនៃការរចនារបស់ស្មាតហ្វូននេះគឺពិតជាទាក់ទាញខ្លាំងមែនទែន។ នៅក្នុងករណីនេះ ស្មាតហ្វូន Galaxy S10 នឹងផលិតឡើងពីលោហធាតុ និងកញ្ចក់ ហើយវានឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវរន្ធដោត USB Type-C port នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ ហើយវាក៏មានប្រើប្រាស់នូវ Loudspeaker និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប្រើប្រាស់នូវប៊ូតុង Power ខណៈពេលដែលប៊ូតុង Volume និង Bixby ស្ថិតនៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលទាក់ទាញបំផុតរបស់ស្មាតហ្វូន Galaxy S10 គឺការប្រើប្រាស់នូវស៊ុមព័ទ្ធអេក្រង់ស្តើងនៅគែមរបស់អេក្រង់នេះ។ គែមរបស់អេក្រង់នេះគឺស្ទើរតែគ្មានស៊ុមតែម្តងខណៈពេលដែលគែមផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់វាពិតជាស្តើងជាងស្មាតហ្វូន Galaxy S9 ថែមទៀត។ ស្មាតហ្វូននេះក៏មានការរចនាជាមួយនឹងអេក្រង់គែមកោងដែលពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ គំនិតនៃការរចនាទៅលើស្មាតហ្វូន Galaxy S10 ក៏មានការផ្តល់នូវពណ៌ច្រើនសម្រាប់ជ្រើសរើសផងដែរដូចជាពណ៌ក្រហម ពណ៌ទឹកប្រាក់ ពណ៌ខៀវ និងពណ៌ខ្មៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន