no-alternative title

ព័ត៌មានថ្មី៖ Samsung អាចនឹងនៅតែជាអ្នកផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ Apple ដដែលស្របពេលដែលក្រុមហ៊ុន LG កំពុងតែផលិតអេក្រង់ទំហំ 6.5 អ៊ីង

កាលពីម្សិលមិញនេះ មានសេចក្តីរាយការណ៍មួយ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បាននឹងកំពុងតែធ្វើការផលិតទៅលើអេក្រង់របស់ទូរស័ព្ទ 6.5 អ៊ីងiPhone Xs Plus នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Wall Street Journal រាយការណ៍ចេញពីប្រភពខាងក្នុងនៃក្រុមហ៊ុននេះ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវទូរស័ព្ទ iPhone 2018 ដែលមានតម្លៃថ្លៃបំផុត ហើយវានឹងក្លាយជាឧបករណ៍បច្ចេកវិទ្យាមួយដែលមានចំនែក 20% នៃការផលិតទូរស័ព្ទ iPhones ស៊េរីថ្មីទាំងអស់នៅក្នុងឆ្នាំនេះ។ 

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានរំពឹងថា ខ្លួនអាចនឹងជ្រើសរើសយកក្រុមហ៊ុនបច្ចេកវិទ្យា LG ក្នុងការផ្គត់ផ្គង់ទៅលើអេក្រង់ OLED Panel ស្របពេលដែលតម្លៃរបស់ស្មាតហ្វូននេះ គឺមានចំនួនតិចតួចពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏បានរាយការណ៍ អំពីបញ្ហានៃការផលិតនេះដែរ ហើយក្រុមហ៊ុន Apple ក៏បានចាប់យកនូវជំហានដ៏កម្ររមួយក្នុងការបញ្ចេញនូវគំរូទី 3 របស់ខ្លួនដែលមានអេក្រង់ទំហំ 6.5 អ៊ីញទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន LG Display នៅមិនទាន់បានបញ្ជាក់អំពីចំនួននៃការផលិតនេះទេ ប៉ុន្តែក្រុមហ៊ុន Samsung នៅតែបន្ត ការផលិតច្រើនទៅលើទូរស័ព្ទអេក្រង់ធំ OLED iPhone តិចតួចនៅឡើយដដែល។ ប្រភពខាងលើនេះ បានបញ្ជក់ថា ទូរស័ព្ទ  iPhones ស៊េរីថ្មីនេះ គួរតែបង្កើននូវផលិតកម្មអោយបានច្រើននៅក្នុងខែកក្កដានេះ ដោយសារស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេអះអាងថា អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ហើយមាននឹងដាក់លក់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់។ 

ប្រសិនបើក្រុមហ៊ុន Apple មិនដោះស្រាយទៅលើការផ្គត់ផ្គង់របស់ក្រុមហ៊ុន LG អោយបានលឿនគ្រប់គ្រាន់នោះ ក្រុមហ៊ុន Apple នឹងត្រូវការក្រុមហ៊ុន Samsung សម្រាប់ការផ្គត់ផ្គង់អេក្រង់ OLED Displays ទ្រង់ទ្រាយជាបន្តទៀតដដែលជាមិនខាន។ ក្រុមហ៊ុន Apple ត្រូវគេព្យាករណ៍ថា នឹងធ្វើការផលិតដល់ទៅ 100 លានដងនៅក្នុងការផលិតទូរស័ព្ទ 2018 iPhone។ តែយ៉ាងណាក៏ដោយក៏ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានកាត់បន្ថយនូវការបញ្ជាទិញអេក្រង់  iPhone X Display រួចហើយ ដោយសារតែការលក់ទាបជាងការដែលក្រុមហ៊ុនបានរំពឹងទុកនៅក្នុងត្រីមាសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន