no-alternative title

ពិតជាមិនធម្មតាមែនពេលនេះ Huawei P20 Pro ទទួលបាននូវពានរង្វាន់ TIPA Photography Award 2018 មួយទៀតហើយ

ស្មាតហ្វូនស៊េរីថ្មី P20 Pro របស់ក្រុមហ៊ុន Huawei គឺមានមោទនភាពក្នុងការឈ្នះពានរង្វាន់ Best Photo Smartphone award ដែលផ្តល់ដោយស្ថាប័ន Technical Image Press Association (TIPA) General Assembly នេះបើតាមការបញ្ជាក់នៅលើបណ្តាញ Twitter របស់ក្រុមហ៊ុនរបស់ចិនមួយនេះ កាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានអះអាងថា ការទទួលបានពានរង្វាន់នេះ គឺជាភស្តុតាង ដែលបង្ហាញអំពីសមត្ថភាពរបស់ស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីថ្មីចុងក្រោយបំផុត ដែលមានកាមេរ៉ាល្អបំផុតនៅលើទីផ្សារ ហើយក៏មានការទទួលស្គាល់ពីក្រុមហ៊ុន DxOMark ដែលចាត់ទុកថា ស្មាតហ្វូន P20 គឺជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុត នៅលើពិភពលោកបន្ទាប់ពីស្មាតហ្វូន P20 Pro ដែលមានកាមេរ៉ាចំនួន 3 គ្រាប់នោះ។

ថ្មីៗនេះ ក្រុមហ៊ុន Huawei បាននិយាយថា ការសម្រេចចិត្តក្នុងការប្រើប្រាស់នូវសេនស័រចំនួន 3 នេះ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន P20 Pro គឺមានន័យថា គឺជាជំហានចុងក្រោយបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះ ជាមួយនឹងការរចនាទៅលើផលិតផល ហើយក្រុមហ៊ុននេះក៏មានគោលដៅក្នុងការយកឈ្នះទៅលើទូរស័ព្ទ iPhone X របស់ក្រុមហ៊ុន Apple ដែលមានការប្រើប្រាស់នូវអេក្រង់ Display Notch ដែលក្រុមហ៊ុន Huawei ធ្លាប់គិតអំពីរឿងនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែក៏មាការព្រួយបារម្ភទៅលើអារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។ នៅពេលនេះ ក្រុមហ៊ុនឈប់ធ្វើកំហុសកើតឡើងដដែលទៀតហើយក្នុងការធ្វើដំនើរឆ្ពោះទៅមុខនោះ។ សម្រាប់ស្មាតហ្វូន P20 និង P20 Pro ក៏មានពណ៌ថ្មី Twilight ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់នូវកាមេរ៉ាចំនួន 3 គ្រាប់នៅលើស្មាតហ្វូន P20 Pro គឺមានការតម្លើងទៅលើប្រើប្រាស់កាមេរ៉ាទំហំដល់ទៅ 40-megapixel RGB sensor និង 20-megapixel monochrome module រួមជាមួយនឹងកាមេរ៉ាមួយទៀតដែលមានទំហំ 8-megapixel sensor ។ វាអនុញ្ញាតឱ្យប្រើប្រាស់នូវមុខងារ bokeh effect និងការពង្រឹងទៅលើសមត្ថភាពនៃការ Zoom ផងដែរ។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងមុខងារ Auto mode។ ស្មាតហ្វូន P20 និង P20 Pro អាចរកទិញបាននៅក្នុងទីផ្សារដែលត្រូវបានជ្រើសរើស ហើយក៏នឹងដាក់លក់នៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ផងដែរ ប៉ុន្តែមិនមានបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ដោយសារតែបញ្ហាជាច្រើនរបស់ក្រុមហ៊ុន Huawei ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលអះអាងថា ក្រុមហ៊ុននេះ គឺជាហានិភ័យសម្រាប់សន្តិសុខជាតិតរបស់សហរដ្ឋអាមេរិនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន