no-alternative title

រូបភាពថតដោយស្មាតហ្វូនស៊េរីថ្មី OnePlus 6 ដែលត្រូវបានទម្លាយដោយនាយកប្រតិបត្តិនោះ ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះ 20MP+16MP

លោក Pete Lau ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបញ្ចេញនូវរូបភាពស្រស់ស្អាតជាច្រើនសន្លឹក ដែលថតដោយកាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មីទៅក្នុងគណនី Weibo របស់គាត់។ រូបភាពជាច្រើនសន្លឹកនេះ ត្រូវបានថតនៅក្នុងទីក្រុង Stanford, California ដែលគេប៉ាន់ស្មានថាទំនងប្រហែលជាប្រើប្រាស់នូវស្មាតហ្វូន OnePlus 6។ ទាំងនេះ គឺជារូបភាពដែលចែករំលែកដោយលោក Lau។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពថ្មីៗជាច្រើនសន្លឹកនេះ បានទម្លាយថា ស្មាតហ្វូន OnePlus 6 អាចធ្វើការថតរូបភាពបានច្បាស់ល្អនៅក្នុងលក្ខខណ្ឌដែលមានពន្លឺច្បាស់ ដែលអាចធ្វើការថតរូបភាពស្រស់ស្អាតទាក់ទាញជាមួយនឹងការប្រើប្រាស់នូវ bokeh effect បានទៀតផង។ នៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន OnePlus គ្រោងនឹងបង្ហាញរូបភាព ដែលថតដោយស្មាតហ្វូននេះ នៅក្នុងទីកន្លែងដែលងងឹតផងដែរ។

តាមរយៈរូបភាពដែលបែកធ្លាយជាច្រើនរបស់ស្មាតហ្វូន OnePlus 6 នេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 20MP+16MP។ ស្មាតហ្វូន OnePlus 5T ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ាដូចគ្នានេះដែរ។ ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតរបស់វានៅឡើយទេ ប៉ុន្តែកាមេរ៉ារបស់ស្មាតហ្វូន OnePlus 6 គឺមានការពង្រឹងទៅលើសមត្ថភាពជាច្រើន បើធ្វើការប្រៀបធៀបជាមួយនឹងស្មាតហ្វូន OnePlus 5T នោះ។

បន្ទាប់ពីរូបភាពថតនៅក្នុងទីក្រុង Stanford, California នេះ មានការសន្និដ្ឋានថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus គឺស្ថិតនៅក្នុងសហរដ្ឋអាមេរិកក្នុងការត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូន OnePlus 6។ ព័ត៌មានបែកធ្លាយជាច្រើន កាលពីពេលមុននេះ បានទម្លាយថា ស្មាតហ្វូន OnePlus 6 នឹងមានអេក្រង់ 6.28-inch Notched Display, បន្ទះឈីប Snapdragon 845, រ៉េមទំហំ 6GB និង 8GB និងមានម៉េមូរីទំហំ 256 GB UFS 2.1 storage។ ស្មាតហ្វូននេះ នឹងមានថាមពលថ្ម 3,450mA។ ក្រុមហ៊ុន OnePlus ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Dash Charge V2 នៅលើស្មាតហ្វូន OnePlus 6 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើវា បានពេញមួយថ្ងៃដោយគ្រាន់តែបញ្ចូលថ្មនៅក្នុងរយៈពេលតែ 20 នាទីនោះ។

នៅដើមខែនេះ ប្រភពជាច្រើនចេញពី GizmoChina បានទម្លាយថា ស្មាតហ្វូន OnePlus 6 ដែលមានម៉េមូរីទំហំ 64GB/128 GB និង 256GB គឺលក់នៅក្នុងតម្លៃ 3,299 Yuan (~$525), 3,799 Yuan (~$605) និង 4,399 Yuan (~$700) នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែឧសភា នៅក្នុងប្រទេសចិន ជាមួយនឹងពណ៌ថ្មី Blue Coral ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន