no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងតែធ្វើការនៅលើប្រព័ន្ធជំនួយការ virtual assistant ដែលមានសមត្ថភាពក្នុងការយល់អំពីអារម្មណ៍របស់អ្នកប្រើប្រាស់

01

 

Siri, Cortana, Alexa និង Google Assistant គឺជាប្រព័ន្ធជំនួយការឆ្លាតវៃ virtual personal assistants ដែលត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយភារកិច្ចនិងការគ្រប់គ្រងទៅលើកិច្ចការងារជាច្រើននៅក្នុងរ៉ូបូតផងដែរ។ការស្វែងយល់អំពីអារម្មណ៍ Emotions គឺជាការឆ្លើយតបផ្នែកឌីជីថលដែលផ្តោតទៅលើស្ថានភាពអារម្មណ៍របស់អ្នកប្រើប្រាស់នោះ។ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់ទី 3 ពិភពលោកនេះបញ្ជាក់ថាខ្លួនកំពុងតែធ្វើការនៅលើកម្មវិធី Software ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការជួយនូវប្រព័ន្ធជំនួយការឆ្លាតវៃ virtual personal assistant សម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់តាមកម្រិតនៃអារម្មណ៍នោះ។ក្រុមហ៊ុននេះបញ្ចេញនូវ virtual assistant នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2013 ដែលប្រើប្រាស់ជារៀងរាល់ថ្ងៃដោយមនុស្សចំនួន 110 លាននាក់ហើយវាមានក្តីសង្ឃឹមថានឹងមានការពង្រឹងសមត្ថភាពនាពេលអនាគតជាមួយនឹងកម្មវិធី Software សម្រាប់ប្រើប្រាស់ទៅលើ emotion AI​


ត្រឡប់ទៅកាន់ដើមឆ្នាំនេះវិញក្រុមហ៊ុនស្រាវជ្រាវ Gartner បញ្ជាក់ថាមុខងារ emotion AI នឹងដាក់អោយប្រើប្រាស់សម្រាប់ធ្វើការវិភាគទៅលើអារម្មណ៍និងការឆ្លើយតបរបស់មនុស្សជាមួយនឹងចម្លើយរបស់ពួកគេនោះ។តាមការបញ្ជាក់របស់លោក Annette Zimmerman អនុប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន Gartner បញ្ជាក់ថានៅក្នុងឆ្នាំ 2022 ឧបករណ៍ប្រើប្រាស់របស់អ្នកនឹងដឹងអ្វីកាន់តែច្រើនអំពីអារម្មណ៍របស់អ្នកជាងគ្រួសាររបស់អ្នកថែមទៀត។ជាមួយនឹងសមត្ថភាពក្នុងការអានទៅលើទឹកមុខការវិភាគទៅលើសំឡេងនិងអាកប្បកិរិយាប្រព័ន្ធជំនួយការឆ្លាតវៃ virtual assistants អាចធ្វើការយល់អំពីការបញ្ជាដែលវាទទួលនិងការឆ្លើយតបជាមួយនឹងចម្លើយនៃអារម្មណ៍របស់អ្នកប្រើប្រាស់នោះ។


តាមការបញ្ជាក់របស់ក្រុមហ៊ុន Gartner ប្រព័ន្ធជំនួយការឆ្លាតវៃ virtual assistants មានភ្ជាប់ជាមួយនឹងសមត្ថភាពក្នុងការអានទៅលើអារម្មណ៍។រថយន្តជាច្រើនក៏ភ្ជាប់ជាមួយនឹងមុខងារ digital helper សម្រាប់ធ្វើការពិនិត្យមើលទៅលើទឹកមុខរបស់អ្នកបើកបរថានឿយហត់ធុញទ្រាន់ខឹងនិងគ្រប់គ្រងទៅលើរថយន្តនេះដោយស្វ័យប្រវត្តិដើម្បីការធ្វើដំណើរប្រកបដោយសុវត្ថិភាពនោះ។នៅក្នុងផ្នែកសុខភាពវិញនោះប្រព័ន្ធជំនួយការឆ្លាតវៃ virtual assistant ភ្ជាប់ជាមួយនឹង emotion AI អាចធ្វើការគ្រប់គ្រងទៅលើផ្នែកខួរក្បាលរបស់មនុស្សម្នាក់នៅក្នុងរយៈពេល 24 ម៉ោងក្នុង 7 ថ្ងៃនិងធ្វើការជូនដំណឹងអំពីការយកចិត្តទុកដាក់ផងដែរប្រសិនបើមានបញ្ហាណាមួយត្រូវបានរកឃើញនោះ។

សម្រាប់បន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន​ Huawei គឺជា Kirin 970 ដែលភ្ជាប់ជាមួយនឹងសមត្ថភាពនៃ Neural Processing Unit (NPU) ដែលអាចបញ្ជាទៅលើមុខងារ AI នៅលើស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីបនេះ។ថ្មីៗនេះបន្ទះឈីប SoC នេះប្រើប្រាស់នៅលើស្មាតហ្វូន Huawei P20 Pro និង Huawei P20

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន