no-alternative title

ការស្ទង់មតិថ្មីបង្ហាញថា ទូរស័ព្ទ iPhone X មានអត្រាពេញចិត្តខ្ពស់

01
នៅក្នុងការសិក្សាថ្មីមួយរបស់ Creative Strategies ដែលធ្វើការស្ទង់មតិទៅលើអ្នកប្រើប្រាស់ទូរស័ព្ទ iPhone X ចំនួន 1700 នាក់សម្រាប់ការពេញចិត្តរបស់ពួកគេ។ ពួកគេផ្តោតសំខាន់ទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យាដំបូងបំផុត។ ក្រុមនេះគឺជាក្រុមអតិថិជនដែលចូលចិត្តនូវការរចនារូបរាងថ្មីរបស់ទូរស័ព្ទ។ ក្រុមហ៊ុនទទួលស្គាល់ថា ក្រុមអតិថិជនទាំងនេះគឺជាក្រុមអ្នកគាំទ្រធំបំផុតរបស់ក្រុមហ៊ុន​ Apple ប៉ុន្តែពួកគេពិតជាសំខាន់មែនទែនសម្រាប់ការវាស់ស្ទង់នេះ។ នៅក្នុងការសិក្សានេះទម្លាយថា អ្នកប្រើប្រាស់ទាំងអស់សរុបផ្តល់នូវអត្រា 97% ផ្តល់នូវការពេញចិត្តកម្រិតខ្ពស់បំផុត។ ការវាយតម្លៃនេះគឺដោយសារតែអ្នកប្រើប្រាស់មានការពេញចិត្ត និងពេញចិត្តខ្លាំងមែនទែនទៅលើស្មាតហ្វូននេះ។ នៅក្នុងលទ្ធផលនេះ 85% នៃការវាស់ស្ទង់បញ្ជាក់ថា ពួកគេពេញចិត្តជាមួយនឹងផលិតផលនេះ។
ហេតុអ្វីអតិថិជនជាច្រើនមានការពេញចិត្តនោះ?
02
នៅក្នុងការសិក្សានេះក៏ពិនិត្យមើលថាហេតុអ្វីបានជាអតិថិជនមានការពេញចិត្តខ្លាំងទៅលើទូរស័ព្ទនេះ។ នៅក្នុងការដាក់ចំណាត់ថ្នាក់នេះផ្តោតទៅលើការរចនា ល្បឿន គុណភាពរូបភាព កាយវិការ អេក្រង់ បច្ចេកវិទ្យា Face ID និងថាមពលថ្ម។ សម្រាប់ការដាក់ចំណាត់ថ្នាក់នេះគឺទទួលបានពិន្ទុល្អសម្រាប់អ្នកប្រើប្រាស់។ លទ្ធផលនេះបង្ហាញថា ក្រុមហ៊ុន Apple មានគំនិតច្នៃប្រឌិតខ្ពស់ទៅលើការរចនា និងជាពិសេសទៅលើការគ្រប់គ្រងតាមកាយវិការផងដែរ។
ចំនែកកម្មវិធី Siri វិញមានការពេញចិត្តត្រឹមតែ 20% ប៉ុណ្ណោះ។ Creative Strategies បញ្ជាក់ថា អ្នកប្រើប្រាស់ប្រើទៅលើជំនួយការឌីជីថល Siri នៅក្នុងពេលដែលពយកគេត្រូវការប៉ុណ្ណោះ ដូចនេះវាមិនសូវជាពេញនិយមនោះទេ។ សរុបមក វត្តមានរបស់ទូរស័ព្ទ iPhone X ពិតជាធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមហ៊ុន Apple មានការពេញចិត្តយ៉ាងខ្លាំងទោះបីជាការលក់របស់វាមានការធ្លាក់ចុះក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន