កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺធ្វើការផ្សព្វផ្សាយទៅលើ iPad 9.7 + Apple Pencil ស៊េរីថ្មីរបស់ខ្លួនជាមួយនឹងការបញ្ចេញនូវវីដេអូផ្សព្វផ្សាយជាច្រើនដែលឧបករណ៍បច្ចេកវិទ្យាថ្មីទាំងពីរនេះអាចធ្វើបាននោះ។ វីដេអូផ្សព្វផ្សាយចំនួន 3 បង្ហាញខ្លួននៅលើ YouTube channel របស់ក្រុមហ៊ុន Apple នៅចក្រភពអង់គ្លេស ដែលវីដេអូផ្សព្វផ្សាយនីមួយៗគឺផ្តោតទៅលើថេប្លេតដែលមិនមែនជាប្រភេទ Pro iPad ដែលអាចដំណើរការជាមួយនឹងប៊ិក Apple Pencil បាន។
នៅក្នុងវីដេអូទីមួយធ្វើការបង្ហាញអំពីរបៀបដែល Files browser អាចធ្វើការប្រើប្រាស់នៅក្នុងការបន្ថែមនូវរូបភាពជាច្រើនចូលទៅក្នុង Keynote presentation ជាមួយនឹងការប្រើប្រាស់នូវ Apple Pencil នោះ។ សម្រាប់វីដេអូផ្សព្វផ្សាយទីពីរនោះគឺផ្តោតទៅលើការប្រើប្រាស់នូវកម្មវិធី Notability ដែលបង្ហាញអំពីរបៀបដែលប៊ិក Stylus នេះអាចធ្វើការប្រើប្រាស់ក្នុងការកត់ត្រាបានយ៉ាងលឿននោះ។ សម្រាប់វីដេអូផ្សព្វផ្សាយទី 3 គឺផ្តោតទៅលើការប្រើប្រាស់នូវកម្មវិធី Tayasui Sketches Pro app សម្រាប់ធ្វើការគូររូបភពPortrait ដ៏ស្រស់ស្អាតនោះ។
ថេប្លេត iPad ទំហំ 9.7 អ៊ីញជំនាន់ទី 6 នេះគឺពិតជាមានតម្លៃសមរម្យបំផុតគឺត្រឹមតែ $329 ហើយវាប្រើប្រាស់ជាមួយនឹងប៊ិកApple Pencil បានថែមទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍ជាមួយនឹងថេប្លេតស៊េរីថ្មីចុងក្រោយនេះ អ្នកងចធ្វើការមើលទៅលើថេប្លេត iPad 9.7 (2018) និងទស្សនាវីដេអូរបស់វាភ្លាមទៅ៕