no-alternative title

បែកធ្លាយរូបភាពមួយសន្លឹករបស់បច្ចេកវិទ្យា 3D Facial Recognition ដែលគេសង្ស័យថា បំពាក់នៅលើស្មាតហ្វូន Xiaomi Mi 8

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Shenzhen តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទ និងពេលវេលាសម្រាប់ព្រឹត្តិការណ៍នេះនោះទេ។ មានការរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ នឹងប្រើប្រាស់នូវវេទិកានៅក្នុងទីក្រុង Shenzhen នេះសម្រាប់ការប្រកាសនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានឈ្មោះ Xiaomi Mi 7 និងស្មាតហ្វូន Xiaomi Mi 8 សម្រាប់ខួបទី 8 នៅចុងខែនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រហូតមកដល់ពេលនេះ មានរូបភាពបែកធ្លាយមួយដែលបង្ហាញអំពីបច្ចេកវិទ្យា 3D light module នៅលើបណ្តាញសង្គម Weibo។ នៅក្នុងរឿងដំបូងនេះ មានការព្យាករណ៍ថា រូបភាពនេះ គឺជារូបភាពរបស់ TrueDepth Camera និង Face ID system របស់ iPhone X តែការទម្លាយថា រចនាសម្ព័ន្ធ 3D light module នេះ គឺពិតជាខុសប្លែកគ្នា ពីអ្វីដែលឃើញនៅលើ iPhone X ដោយមានទម្លាយនូវ Version ថ្មីរបស់ MIUI នៅលើ Notch ផងដែរ។

 

ការបែកធ្លាយពីប្រទេសចិននេះ ត្រូវបានគេអះអាងថា ស្មាតហ្វូនជំនាន់ទី 8 (8th Anniversary Edition) នេះ នឹងមានឈ្មោះថា Xiaomi Mi 8។ ពួកគេបន្ថែមថា រូបភាពបែកធ្លាយនេះ គឺនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial recognition module នៅលើស្មាតហ្វូន Mi 8 ។ រីឯរបាយការណ៍មុនៗ បានអះអាងថា ដំណោះស្រាយទៅលើបច្ចេកវិទ្យា 3D facial recognition សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi នេះ គឺជាការអភិវឌ្ឍរួមគ្នាជាមួយនឹងក្រុមហ៊ុន Qualcomm, Himax Technologies និង Truly Opto-electronics។ 

 

ទោះជាយ៉ាងណាក៏ដោយ មានព័ត៌មានជាច្រើន បាននិយាយថា ស្មាតហ្វូន Xiaomi Mi 8 ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial scanning ពិតមែន គឺដូចគ្នាទៅនឹង iPhone X ដែរ ប៉ុន្តែស្មាតហ្វូនចិនមួយនេះ ទំនងប្រហែលជាមិនមានភ្ជាប់ជាមួយនឹងមុខងារ Fingerprint Scanner នោះទេ។ លោក  Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូន Mi 7 នឹងមានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន