no-alternative title

Sony គ្រោងនឹងដាក់លក់ស្មាតហ្វូនស៊េរីថ្មី Xperia XZ2 Premium Android នៅក្នុងខែសីហាខាងមុខនេះ

ក្រុមហ៊ុន Sony Mobile នឹងដាក់លក់ស្មាតហ្វូន Xperia XZ2 Premium Android នៅក្នុងខែសីហាខាងមុខនេះ រយៈពេល 4 ខែបន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូននៅពាក់កណ្តាលខែមេសាកន្លងទៅ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ កាលពីថ្ងៃអាទិត្យ។ ស្មាតហ្វូននេះ នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសជប៉ុន មុនពេលដែលស្មាតហ្វូននេះ ដាក់លក់នៅក្នុងពិភពលោកនោះ។ មានពាក្យចចាមអារ៉ាមថា វាក៏មានការពន្យារពេលទៅលើស្មាតហ្វូន Xperia XZ2 Premium ផងដែរនៅលើទីផ្សារនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់ច្បាស់នោះទេ ហេតុអ្វីបានជាចក្រុមហ៊ុន Sony មិនធ្វើការបញ្ចេញនូវស្មាតហ្វូនថ្នាក់ខ្ពស់ Android អោយបានឆាប់ៗនោះ ដោយសារតែស្មាតហ្វូនជំនាន់មុននេះ មានការពន្យារពេលដោយសារតែបញ្ហាទៅលើការផ្គត់ផ្គង់សមាសភាគនោះ ជាពិសេសទៅលើបញ្ហានៃបន្ទះឈីប Qualcomm។ ស្មាតហ្វូន Xperia XZ2 Premium នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើន នៅក្នុងឆ្នាំ 2018 នេះ។ សម្រាប់ស្មាតហ្វូន Xperia XZ2 និង Xperia XZ2 Compact គឺអាចធ្វើការកម្មង់ទិញ បានបាននៅខែក្រោយនេះ នៅលើទីផ្សារជាច្រើននៅភាគខាងលិចនោះ។

សម្រាប់ការពន្យារពេលទៅលើការចេញលក់នេះ គឺធ្វើឱ្យមានការខាតបង់ទៅលើការចាប់អារម្មណ៍ ហើយស្មាតហ្វូន Xperia XZ2 Premium ប្រហែលជាអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy Note 9 របស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទីក្រុងប៊ែកឡាំង។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅខែសីហា ហើយនឹងអាចរកទិញបាននៅខែកញ្ញា។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏ប្រកាសចេញនូវស្មាតហ្វូន iPhone ស៊េរីថ្មីចំនួនពីរម៉ូដែលនៅដើមរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយស្មាតហ្វូន នឹងធ្វើការប្រកូតប្រជែងជាមួយនឹងស្មាតហ្វូន Xperia XZ2 Premium នៅលើទីផ្សារផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន