no-alternative title

ពេលនេះ ស្មាតហ្វូន Finney Blockchain ត្រូវបានក្រុមហ៊ុនអនុញាតចាប់ផ្តើមអោយធ្វើការកម្មង់ទិញមុនបានហើយ!

ថ្មីៗនេះ ក្រុមហ៊ុន Sirin Labs ទើបតែធ្វើការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Finney ។ ក្រុមហ៊ុននេះ ទើបតែធ្វើការចែករំលែកនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ ហើយព័ត៌មានលម្អិតផ្សេងទៀតរបស់ស្មាតហ្វូននេះ ក៏ទើបតែបង្ហាញផងដែរ រួមមានដូចជាតម្លៃរបស់ស្មាតហ្វូននេះ ប៉ុន្តែវាមិនមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការកម្មង់ទិញមុននោះទេ។  សម្រាប់តម្លៃរបស់ស្មាតហ្វូន Sirin Finney blockchain គឺ $999 ហើយលោកអ្នកក៏អាចទទួលបាននូវការបញ្ចុះតម្លៃដល់ទៅ 10% ផងដែរ ប្រសិនបើទិញពីវេបសាយផ្លូវការរបស់ក្រុមហ៊ុន។ សម្រាប់ព័ត៌មានជាច្រើន គឺត្រូវបានបង្ហាញនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Finney ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Foxconn។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងសម្រាប់ធ្វើការធានាទៅលើការរក្សាទុក និងប្រើប្រាស់ទៅលើ digital currencies ហើយ Bitcoins គឺជាផ្នែកមួយនៃ digital currencies ដ៏ពេញនិយមបំផុត។ ស្មាតហ្វូននេះ មានការរចនារូបរាងយ៉ាងស្រស់ស្អាត។ សម្រាប់ Loudspeaker របស់វាស្ថិតនៅផ្នែកខាងក្រោយ តួខ្លួនរបស់ស្មាតហ្វូននេះ ធ្វើឡើងពីលោហធាតុ និងកញ្ចក់ផងដែរ។ ស្មាតហ្វូន Finney ប្រើប្រាស់នូវប៊ូតុងនៅលើអេក្រង់ ស្របពេលដែលស៊ុមព័ទ្ធអេក្រង់របស់ស្មាតហ្វូននេះ គឺស្តើងបំផុត។ 

គួរបញ្ជាក់ថា ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Sirin OS និងការប្រើប្រាស់ជាមួយនឹង “cold storage” crypto wallet និង Distributed Ledger Consensus ផងដែរ។ ស្មាតហ្វូននេះមានការប្រើប្រាស់ជាមួយនឹង Sirin Labs’ cyber protection suite ដែលរួមមាននូវប្រព័ន្ធ Behavioral-based Intrusion Prevention System (IPS), physical security switch (ការពារនៅលើ wallet protection), secured communications (VoIP, text, email), three-factor authentication (biometric, lock pattern និង behavioral) ផងដែរ។

ស្មាតហ្វូន Sirin Finney គឺប្រើប្រាស់នូវអេក្រង់ទំហំ 6-inch Full HD+ display និងបន្ទះឈីប Snapdragon 845 និងមានរ៉េមទំហំ 6GB ថាមពលថ្ម 3000mAh និងប្រព័ន្ធ Bluetooth 5.0 ផងដែរ។ ស្មាតហ្វូននេះ មានម៉េមូរីទំហំ 128GB និងការប្រើប្រាស់នូវ SIM មួយប្រភេទ Nano SIM ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងកាមេរ៉ា 12-megapixel camera (f/1.8 aperture) នៅផ្នែកខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 8MP ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន