no-alternative title

ស្មាតហ្វូន Vivo X21i បំពាក់នូវបន្ទះឈីប Helio P60 បានបង្ហាញខ្លួននៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ 2,698 យ៉ន់ ប្រហែល 425 ដុល្លា

នៅថ្ងៃនេះ ក្រុមហ៊ុន Vivo បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Vivo X21i នៅក្នុងប្រទេសចិន ដែលនេះ គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូន Vivo X21 ដែលប្រកាសចេញនៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ។ លក្ខណៈផ្សេងគ្នាធំបំផុតរបស់ស្មាតហ្វូន Vivo X21 និង Vivo X21i គឺការប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P60 ដែលកាលពីពេលមុននេះ បានប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 SoC។ ពេលនេះ ស្មាតហ្វូន Vivo X21i អាចធ្វើការកម្មង់ទិញមុនហើយនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ 2,698 យ៉ន់ ប្រហែល 425 ដុល្លា។

សម្រាប់លក្ខណៈសម្បត្តិ និងមុខងាររបស់ស្មាតហ្វូន Vivo X21i គឺដូចគ្នាទៅនឹងស្មាតហ្វូន Vivo X21 ដែរ។ ដូចនេះ ស្មាតហ្វូន Vivo X21i ប្រើប្រាស់នូវអេក្រង់ទំហំ 6.28-inch Super AMOLED ដែលមានកម្រិត aspect ratio 19:9 ហើយវាក៏មាននូវ Notch នៅផ្នែកខាងលើនៃអេក្រង់ផងដែរ។ អេក្រង់របស់ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ 2.5D ។ ក្រុមហ៊ុនបញ្ជាក់ថា អេក្រង់របស់ស្មាតហ្វូននេះគឹមានទំហំដល់ទៅ 90.3% ថែមទៀត។ សម្រាប់បន្ទះឈីប MediaTek Helio P60 (MT6771) chipset អាចប្រើប្រាស់ទៅលើមុខងារ AI ជាច្រើននៅលើស្មាតហ្វូន Vivo X21i ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB/64GB និងរ៉េមទំហំ4GB /128GB ផងដែរ។ លោកអ្នកអាចធ្វើការបន្ថែមនូវ mciroSD កាតបានយ៉ាងងាយស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ជាមួយនឹងមុខងារ AI ដូចជា Scene Selection និង Beauty Mode ផងដែរ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ AI Backlit Camera ដែលអាចថតរូបភាពបានច្បាស់នៅទីងងឹតថែមទៀត។ សម្រាប់កាមេរ៉ា Selfie ក៏មានការប្រើប្រាស់នូវមុខងារ AI Beauty Mode សម្រាប់ធ្វើការកំណត់ទៅលើភេទ គុណភាពស្បែក និងបរិស្ថានថេមទៀត។ វាក៏ប្រើប្រាស់នូវកាមេរ៉ា AR  Stickers និង Face Wake Facial Recognition ផងដែរ។

ស្មាតហ្វូន Vivo X21i ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 OS ដំណើរការនៅលើ FunTouch OS 4.0 UI ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធជំនួយការ Vivo’s Jovi AI assistant ផងដែរ។ ស្មាតហ្វូននេះមានវិមាត្រ 154.37 x 74.98 x 6.99mmនិងទំងន់ 159 ក្រាមថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានប្រើប្រាស់នូវប្រព័ន្ធ fingerprint scanner និងកាមេរ៉ាភ្លោះបញ្ឈរផងដែរ។ ស្មាតហ្វូន X21i អាចរកទិញបានជាមួយនឹងពណ៌ Ruby Red, Aurora White និង Polar Night Black ។

សម្រាប់ស្មាតហ្វូន Vivo X21i  ដែលមានទំហំ 64GB+6GB គឺមានតម្លៃ 2,698 យ៉ន់ ប្រហែល 425 ដុល្លា។ សម្រាប់ទំហំ 128GB+4GB គឺមានតម្លៃដូចគ្នាដែរគឺ 2,698 យ៉ន់ ប្រហែល 425 ដុល្លា។ លោកអ្នកអាចធ្វើការកម្មង់ទិញស្មាតហ្វូននេះ នៅលើហាងអនឡាញរបស់ Vivo, JD.com, Tmall និង Suning ។ ស្មាតហ្វូននេះ នឹងដាក់លក់នៅថ្ងៃទី 19 ខែឧសភានេះ នៅវេលាម៉ោង 10:00AM (local time) នៅក្នុងប្រទសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន