no-alternative title

ការបែកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi Mi 8 បង្ហាញចេញនូវភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន

ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi គឺស្មាតហ្វូន Mi 8 ដែលនឹងបង្ហាញខ្លួនជាមួយនឹងគែមកោងនៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែយើងនៅមិនទាន់បានដឹងអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយនោះទេ។ បើតាមព័ត៌មានច្បាស់មួយបានិយាយថា ស្មាតហ្វូនXiaomi Mi 8 នេះ នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 31 ខែឧសភាខាងមុខនេះ ហើយព័ត៌មាននេះ គឺបានបញ្ជាក់ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាយើងនៅសល់រយៈពេលមួយសប្តាហ៍ទៀតទើបដល់ថ្ងៃប្រកាសបង្ហាញនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅលើអនឡាញផងដែរ។ ស្មាតហ្វូន Mi 8 នឹងមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនទៀតដែលដាក់លក់នៅលើទីផ្សារនោះ។ អ្វីដែលសំខាន់នោះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានតម្លៃថោកជាងស្មាតហ្វូនរបស់ដៃគូប្រកួតប្រជែង ហើយនេះ គឺជាហេតុផលដែលស្មាតហ្វូននេះពេញនិយមនៅលើទីផ្សារនោះ។ ស្មាតហ្វូន Mi 8 ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។

 

ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.2-inch IPS display ជាមួយនឹងកម្រិតភាពច្បាស់  FHD+ (2200x1080 pixels)។ សម្រាប់អ្នកដែលចូលចិត្តថតរូបភាពនឹងពេញចិត្តជាមួយនឹងស្មាតហ្វូននេះដោយសារតែវាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ (20MP+16MP) នៅខាងក្រោយ និងកាមេរ៉ាខាងមុខទំហំ 16MP សម្រាប់ថតរូបភាពថែមទៀតផង។ ស្មាតហ្វូន Xiaomi Mi 8 បំពាក់នូវថាមពលថ្មដែលមានថាមពល 3,300 mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាមានទម្ងន់ 172g និងកម្រាស់ស្តើងត្រឹមតែ 7.8mm នោះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេស ហើយក្រុមហ៊ុនXiaomi នឹងនាំយកស្មាតហ្វូននេះទៅកាន់ទីផ្សារនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន