no-alternative title

ត្រឹមតែប្រទេសឥណ្ឌាមួយ ក្រុមហ៊ុន Samsung អាចរកប្រាក់ចំណូលបាន 5 ពាន់លានដុល្លារអាមេរិក ពីការលក់ស្មាតហ្វូន ចុះទំរាំទូទាំងពិភពលោក?

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបាត់បង់នូវចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួន ជាបន្តបន្ទាប់នៅក្នុងទីផ្សារស្មាតហ្វូននេះ ដោយនៅក្នុងពេលថ្មីៗនេះ នៅប្រទេសចិន គឺមានការធ្លាក់ចុះរហូតដល់នៅសល់ត្រឹមតែក្រោម 1%។ នេះគឺជាភាពបរាជ័យដ៏ធំមួយរបស់ក្រុមហ៊ុនកូរ៉េមួយនេះ ដែលបាត់បង់នូវចំណែកទីផ្សារនៅក្នុងប្រទេសអាស៊ីមួយនេះ ដែលត្រូវបានគេចាត់ថា ជាទីផ្សារស្មាតហ្វូនធំបំផុតនៅក្នុងពិភពលោកនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែទោះជាមានរឿងយ៉ាងនេះក៏ដោយ នៅក្នុងទីផ្សារស្មាតហ្វូនធំបំផុតទីពីររបស់ពិភពលោក គឺប្រទេសឥណ្ឌានោះ ក្រុមហ៊ុន Samsung បានបន្តនូវការប្រកួតប្រជែងរបស់ខ្លួនជាច្រើនជាមួយនឹងក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន ដោយធ្វើបានយ៉ាងល្អ។ ដើម្បីធ្វើការទប់ទល់ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូជាច្រើន នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុបកូរ៉េមួយនេះបានបញ្ចេញនូវស្មាតហ្វូន Galaxy J8, Galaxy J6, Galaxy A6 និង A6+ នៅក្នុងប្រទេសឥណ្ឌាផងដែរ។ 

នៅក្នុងរបាយការណ៍ជាច្រើននៅក្នុងការ បញ្ចេញនូវស្មាតហ្វូននេះ លោក Sumit Walia ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទសឥណ្ឌា បានផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៅលើដំណើរការរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសនេះផងដែរ។ ក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនមានចំណែកទីផ្សារដល់ទៅ 40% ចាប់ផ្តើមជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះ ក្រុមហ៊ុន Samsung មានកំណើន 27% ដែលមានតម្លៃស្មើទៅនឹងទឹកប្រាក់ 5 ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឥណ្ឌាសម្រាប់ឆ្នាំ 2017។ ក្រុមហ៊ុននេះ បានបញ្ចប់នៅក្នុងឆមាសទី 1 ឆ្នាំ 2018 ជាមួយនឹងចំណែកទីផ្សារដល់ទៅ 40%។ 

ជាមួយនឹងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីៗជាច្រើននោះ ក្រុមហ៊ុន Samsung មានការរំពឹងថានឹងមានការកើនឡើងចំណែកទីផ្សារ 5% ទៀតផងដែរ។គ្រប់ផលិតផលទាំងអស់ដែល បានដាក់លក់នៅក្នុងប្រទេសឥណ្ឌា គឺមានការផលិតនៅក្នុងរោងចក្រនៅក្នុងទីក្រុង Noida។ ក្រុមហ៊ុននេះ រំពឹងថា រោងចក្រនេះ នឹងធ្វើការផលិតនូវស្មាតហ្វូន 120 លានគ្រឿងនៅត្រឹមឆ្នាំ 2020។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការនាំចេញស្មាតហ្វូនចេញពីប្រទេសនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន