no-alternative title

ក្រុមហ៊ុន OUKITEL បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី K7 ដែលបំពាក់នូវថាមពលថ្មធំអស្ចារ្យ តាមរយៈវីដេអូថ្មីមួយ

OUKITEL K7 គឺជាស្មាតហ្វូនស៊េរីថ្មីមួយរបស់ក្រុមហ៊ុនដែលប្រើប្រាស់នូវថាមពលថ្មធំបំផុត ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OUKITEL ក៏បានបញ្ចេញនូវវីដេអូផ្សព្វផ្សាយថ្មីមួយអំពីស្មាតហ្វូនស៊េរីថ្មីនេះ ជាមួយនឹងលក្ខណៈសម្បត្តិថ្មីៗ និងមុខងារដ៏អស្ចារ្យរបស់វាដែលមានរយៈពេលប្រមាណជា 2 នាទី 30 វិនាទីនោះ។ ស្មាតហ្វូន OUKITEL K7 មិនត្រឹមតែមានស៊ុមព័ទ្ធអេក្រង់ស្តើងនោះទេ ប៉ុន្តែស្មាតហ្វូននេះ មានការរចនារូបរាងកាន់តែទាក់ទាញ ហើយនៅផ្នែកខាងលើរបស់វា និងផ្នែកខាងក្រោមរបស់វាគឺមានគែមកោងថែមទៀត។  ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើពីស្បែកដ៏ប្រណិតបំផុតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OUKITEL K7 ប្រើប្រាស់នូវប៊ូតុងនៅលើអេក្រង់ ស្របពេលដែលផ្នែកខាងក្រោយរបស់វា គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះ ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅក្រោមកាមេរ៉ាភ្លោះនេះផងដែរ។ វាប្រើប្រាស់នូវភ្លើង LED Flash នៅផ្នែកខាងក្រោយ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6-inch HD+ display ជាមួយនឹងកម្រិត 18:9 display aspect ratio ។ ស្មាតហ្វូន OUKITEL K7 ប្រើប្រាស់រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ខណៈដែលបន្ទះឈីបរបស់វាគឺជាប្រភេទ MediaTek MT6750T 64-bit octa-core processor ។ 

ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្ម 10,000mAh ហើយវាមានកាមេរ៉ាភ្លោះ 13MP + 5MP និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថែមទៀត។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging ដែលក្រុមហ៊ុននេះហៅថា 9V/2A “Flash Charge” នោះ។ នេះគឺជាវីដេអូទីពីរហើយរបស់ស្មាតហ្វូន OUKITEL K7 ដែលក្រុមហ៊ុននេះបញ្ចេញ ហើយនៅក្នុងវីដេអូទីមួយលោកអ្នកអាចរកបាននៅទីនេះ។ ស្មាតហ្វូន OUKITEL K7 នៅមិនទាន់អាចរកទិញបាននៅឡើយទេ ប៉ុន្តែវាអាចរកទិញបាននៅក្នុងតម្លៃប្រហែលជា $180 ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន