no-alternative title

ពាក្យចចាមអារ៉ាមនិយាយថា ក្រុមហ៊ុន Samsung ទំនងជាប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅស្មាតហ្វូន Galaxy S10

ថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីបំផុតមួយ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S10 ដែលបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលដ៏ខ្លីនេះ ត្រូវបានគេអះអាងថា នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាចំនួន 3 គ្រាប់នៅផ្នែកខាងក្រោយ ដូចដែលក្រុមហ៊ុន Huawei បានប្រើប្រាស់នៅលើស្មាតហ្វូន P20 Pro កាលពីពេលថ្មីៗនេះដែរ។ លោក Kim Dong-won អ្នកវិភាគរបស់ក្រុមហ៊ុន KB Securities បានបញ្ជាក់ថា “Samsung ដែលមានតម្រូវការតិចសម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9 Plus ជាងការរំពឹងទុកនោះ នឹងធ្វើការពិចារណាក្នុងការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនជាមួយនឹងមុខងារ 3-D sensor នោះ។” 

អ្នកវិភាគរូបនេះ ជឿជាក់ថា ក្រុមហ៊ុន Samsung ពិតជាចង់ប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ទៅលើស្មាតហ្វូន Galaxy S10 ដោយសារតែទូរស័ព្ទ “iPhone X Plus” ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅពេលដែលវាបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នោះ។ ប្រសិនបើនេះ គឺជាការពិតមែននោះ ក្រុមហ៊ុន Samsung ពិតជាចង់យកឈ្នះក្រុមហ៊ុន Apple ជាមួយនឹងការបញ្ចេញនូវស្មាតហ្វូនដែលមានកាមេរ៉ា 3 គ្រាប់នៅលើស្មាតហ្វូននេះ ដែលនឹងធ្វើអោយតម្រូវការរបស់ស្មាតហ្វូន Galaxy S10 អាចនឹងមានការកើនឡើង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ការលក់ស្មាតហ្វូន Galaxy S9 គឺល្អជាងស្មាតហ្វូន Galaxy S8 នៅក្នុងឆ្នាំមុននេះ ប៉ុន្តែតួរលេខ ប្រហែលជាទាបជាងស្មាតហ្វូន Galaxy S7 ដែលមានការលក់ដល់ទៅ 48 លានគ្រឿងសម្រាប់ឆ្នាំដំបូងនោះ។ ស្មាតហ្វូន Galaxy S9+ គឺ លក់បានច្រើនជាងដោយសារតែ ស្មាតហ្វុននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនោះ។ ដូច្នេះ អ្នកវិភាគជឿថា ក្រុមហ៊ុន Samsung អាចនឹងនាំយកនូវកាមេរ៉ា 3 គ្រាប់ មកប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នាពេលខាងមុខ ។ 

របាយការណ៍ពី The Investor បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S10 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 3D sensing នៅលើកាមេរ៉ារបស់វាផងដែរ។ ស្មាតហ្វូន Samsung Galaxy S10 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំ 2019 នេះដូចគ្នាទៅនឹងឆ្នាំដែលក្រុមហ៊ុន Samsung នឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S series សម្រាប់ខួបលើកទី 10 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន