no-alternative title

Bentley Bentayga Speed កំពូលរថយន្តដែលមានល្បឿនលឿន នឹងបង្ហាញខ្លួនឆ្នាំក្រោយនេះហើយ!

រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត 3 ឆ្នាំមកហើយ ចាប់តាំងពីរថយន្ត Bentley Bentayga បានប្រកាសបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីពេលនោះមក រថយន្ត ដែលប្រើប្រាស់នូវម៉ាស៊ីន V8 Gasoline និង Diesel Versions ត្រូវបានបង្ហាញខ្លួនជាផ្លូវការដែរ។ ហើយថ្មីៗនេះ រថយន្តនេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធ Plug-In Hybrid ផងដែរ។ កាលពីពេលថ្មីៗនេះដែរ Autocar ក៏បាននិយាយអំពីការរចនាជាមួយនឹងលោក Stefan Sielaff អំពីរថយន្ត Bentley ដែរ ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសនេះ នឹងធ្វើការនៅលើរថយន្តប្រភទេនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាលោក Sielaff មិនបានទម្លាយច្រើនអំពីថ្ងៃនៃការបង្ហាញវត្តមានក៏ដោយ លោកក៏លោកបានបញ្ជាក់ថា យើងអាចរំពឹងទុកអំពីឱកាសដ៏ធំមួយ នៅក្នុងការរចនាទៅលើរថយន្ត Bentayga នេះ។ រថយន្តនេះ មានស្ទាយ៍ទាក់ទាញ ហើយរថយន្ត Speed Versions នេះ ក៏មានរូបរាងមិនធម្មតាដែរ។ សម្រាប់រថយន្តស៊េរីថ្មី Bentayga Speed គឺមានកម្លាំងខ្លាំងក្លាដែលអ្នកប្រើប្រាស់មិនគួរមើលរំលងនោះ។

យោងតាមប្រភពព័ត៍មានខាងលើនេះ បានអោយដឹងថា រថយន្តដ៏ប្រណិតនេះ នឹងប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទ 6.0-liter twin-turbo W12 ហើយនឹងមានកម្លាំងដល់ទៅ 600 សេះ និងកម្លាំងរមួលដល់ទៅ 663 lb-ft of torque។ តាមរបាយការណ៍នេះ បានអោយដឹងទៀតថា រថយន្តនេះ គឺមានការលក់កើនឡើង។ ហើយរថយន្តស៊េរីថ្មី Bentayga Speed នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ នៅខែមីនានៅក្នុងព្រឹត្តិការណ៍ Geneva 2019៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន