no-alternative title

Xiaomi Mijia Gimbal ជំនាន់ថ្មីដែលមានថាមពលថ្មខ្លាំងរហូតដល់ទៅ 5,000 មីលីអំពែម៉ោង តែតម្លៃវិញត្រឹមតែមិនដល់ 100 ដុល្លារផង

ដូចដែលយើងគ្រប់គ្នាបានដឹងបានស្គាល់បានប្រើប្រាស់រួចហើយជាមួយផលិតផលបច្ចេកវិទ្យាទំនើបនានារបស់ក្រុមហ៊ុន Xioami  ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានចាក់គ្រឹះកាន់តែរឹងមាំក្នុងវិស័យផលិតផលបច្ចេកវិទ្យាជាមួយនឹងការចេញលក់ផលិតផលទំនើបៗដែលមានតម្លៃធូរថ្លៃមានដូចជាទូរស័ព្ទស្មាតហ្វូន ថេបប្លែត កុំព្យូទ័រ ឧបករណ៍ឆ្លាតវៃ (Smart Devices), Power Bank និងឧបករណ៍ជាច្រើនទៀត។ 

ហើយថ្មីៗនេះក្រុមចិនមួយនេះបានធ្វើការប្រកាសចេញដងថតសែលហ្វីស៊េរីថ្មីម៉ូដែល Mijia Gimbal ដែលជាជំនាន់ទីបីចំនួនពីរដោយមួយសម្រាប់ប្រើជាមួយទូរស័ព្ទស្មាតហ្វូន  និងមួយទៀតសម្រាប់ប្រើជាមួយកាមេរ៉ាប្រភេទ PTZ Camera។ ឧបករណ៍ Mijia Gimbal ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយកំលាំងថាមពលថ្មខ្លាំងរហូតដល់ទៅ 5,000 មីលីអំពែលម៉ោងដែលមានសមត្ថភាពកាន់ថាមពលប្រើប្រាស់បានយូរដល់ទៅ 16 ម៉ោងនៅពេលសាកពេញម្តង ឬកាន់បានតិចជាង 16 ម៉ោងប្រសិនបើយើងប្រើវាសម្រាប់សាកថាមពលទៅអោយថ្មទូរស័ព្ទដែលភ្ជាប់ជាមួយវា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយរឹតតែពិសេសបំផុតនោះគឺវាត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់លំនឹងកាមេរ៉ាកម្រិត 3-axis stabilization និងមុខងារ auto-tracking ដែលអាចអោយយើងធ្វើការថតវីដេអូ time lapse បានច្បាស់ដោយភ្ជាប់វាជាមួយជើងកាមេរ៉ា (tripod) តាមរយះវ៉ីសខ្នាត 1/4-inch របស់វា។ ដងសែលហ្វីជំនាន់ថ្មីនេះទ្រទ្រង់ជាមួយស្មាតហ្វូនដែលមានទំងន់អតិបរិមា 200 ក្រាម និងមានទទឹងតួរ 86 មីលីម៉ែត្រ។ Gimbal មានទំងន់សរុប 476 ក្រាម  និងមានជម្រើសពីរពណ៌គឺពណ៌ស និងពណ៌ប្រផេះ។ 

ក្រុមហ៊ុន Xiaomi បានចេញដាក់លក់ឧបករណ៍ជំនាន់ថ្មីនេះក្នុងតម្លៃត្រឹមតែ 600 យ៉េន ឬប្រហែល 93 ដុល្លារអាមេរិកប៉ុណ្ណោះ ដែលតម្លៃនេះគឺធូរថ្លៃជាងដងសែលហ្វីស៊េរី Osmo Mobile 2 របស់ DJI ដែលមានថាមពលថ្មត្រឹមតែ 2,600 មីលីអំពែម៉ោងតែមានតម្លៃដល់ទៅ 129 ដុល្លារ ហើយវាក៏ធូរថ្លៃជាងដងសែលហ្វីម៉ាក Zhiyun Smooth 4 ដែលមានតម្លៃ 99 ដុល្លារផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន