no-alternative title

Bentley Bentayga ស៊េរីថ្មី បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រកួតឡើងភ្នំ Pikes Peak International Hill Climb

បន្ទាប់ពីរយៈពេល 6 ខែក្នុងការបញ្ចេញនូវរថយន្ត SUV ប្រភេទម៉ូដែល Bentayga ក្រុមហ៊ុនផលិតរថយន្ត Bentley បានប្រកាស ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការនាំរថយន្ត Bentley SUV ទៅបង្ហានូវសមត្ថភាព និងអនុភាពរបស់វា នៅលើភ្នំមួយរបស់សហរដ្ឋអាមេរិក នៅក្នុងព្រឺត្តការណ៍នៃ ការប្រកួតឡើងភ្នំ Pikes Peak International Hill Climb នៅក្នុងប៉ុន្មានសប្តាហ៍ទៀតនេះ។ 

ក្រុមហ៊ុន Bentley បាននិយាយថា នៅក្នុងកម្មវិធី ដែលបានធ្វើការអភិវឌ្ឍរយៈពេល 6 ខែនេះ គឺស្ថិតនៅក្នុងគម្រោងថ្មី ដែលត្រូវបានបញ្ចប់រួចរាល់សម្រាប់រថយន្ត Bentayga ដែលកន្លងមក បានឈ្នះពានរង្វាន់នេះ ក្រុមហ៊ុន បានឈ្នះដល់ទៅពីរលើករួចមកហើយជាមួយនឹងអ្នកបើបដ៏ល្បី គឺលោក Rhys Millen។ នៅក្នុងការប្រកួតឡើងភ្នំ Pikes Peak hill climb គឺមានរយៈ ចម្ងាយដល់ទៅ 12.42 miles ជាមួយនឹង 156 corners និងកម្ពស់ 4,720-foot។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Bentley មានគោលដៅក្នុងការបំបែកកំណត់ត្រានៃរថយន្ត SUV Class ជាមួយនឹងរថយន្ត Bentayga ហើយក៏មានគោលដៅក្នុងការបំបែកកំណត់ត្រាជាមធ្យមដល់ទៅ 60mph ថែមទៀតផង។ នៅក្នុងល្បឿនជាមធ្យម 60mph នេះមិនមែនចាត់ទុកថា ជាល្បើនលឿននោះទេ ប៉ុន្តែសម្រាប់ផ្លូវ Pikes Peak គឺពិតជាគួរឱ្យគ្រោះថ្នាក់មែនទែន ហើយសម្រាប់ល្បឿន 15mph គឺមានការប្រុងប្រយ័ត្ន វាក៏អាចធ្វើអោយធ្លាក់ពីចុងចំណោទផងដែរ។

កីឡាករ Rhys Millen នឹងធ្វើការបើកបររថយន្ត Bentayga របស់គាត់ ដែលត្រួវបានក្រុមហ៊ុនធ្វើការបំពាក់នូវកម្លាំងម៉ាស៊ីនទំហំ 600 សេះ ជាមួយនិងប្រភេទម៉ាស៊ីន W12 engine ដោយប្រើប្រាស់នូវប្រព័ន្ធ adaptive air suspension និងការគ្រប់គ្រង 48V active anti-roll control  ទៀតផង។

នៅក្នុងព្រឹត្តការណ៍នេះ លោក Millen និងរថយន្ត Bentayga របស់គាត់ នឹងធ្វើការផ្លាស់ប្តូរទៅលើប្រព័ន្ធជាច្រើនដូចជាប្រព័ន្ធ roll cage, fire suppression system, racing seat និង Pirelli DOT tires ជាដើម។ ផ្នែកខាងក្នុងរបស់រថយន្តនេះគឺមានទម្ងន់ដល់ទៅ 300 kg ។ រថយន្តនេះ នឹងមានប្រើប្រាស់នូវប្រព័ន្ធ Akrapovic exhaust system និងការប្រើប្រាស់ពណ៌ Radium Sating ថែមទៀតផង៕

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន