no-alternative title

Samsung Galaxy S10 ទំនងជាបង្ហាញវត្តមានមកជាមួយអេក្រង់ពីរទំហំផ្សេងគ្នា ហើយអាចនឹងបោះចោលកាមេរ៉ា iris scanner ផងដែរ

Samsung បានប្រើប្រាស់នូវបច្ចេកវិទ្យាដោះសោរទូរស័ព្ទដោយការស្កែនផ្ទៃមុខ (iris scanning biometry) ដំបូងគេនៅលើ Galaxy Note 7 ហើយបច្ចេកវិទ្យានេះក៏ត្រូវបាន Samsung ប្រើនៅលើកំពូលស្មាតហ្វូនស្រឡាយ (Galaxy S និង Note) ក្រោយៗជាបន្តបន្ទាប់ផងដែរ។ មុខងារសំគាល់មុខនេះត្រូវបានក្រុមហ៊ុន Samsung អោយហៅថា “Intelligent Scanner”។ វាមិនមែនជាបច្ចេកវិទ្យា  3D Face Scanning ដូចនៅលើ iPhone X និងបណ្តាស្មាតហ្វូនស៊េរីថ្មីៗដូចជា Oppo Find X និងXiaomi Mi 8 Explore Edition នោះទេ។ បើយោងតាមរបាយការណ៍ពីឧស្សាហកម្មក្នុងប្រទេសកូរ៉េបានបង្ហើបអោយដឹងថា Samsung ទំនងជានឹងដកចេញនូវបច្ចេកវិទ្យា iris scanner សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S10 របស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Galaxy S10 នឹងក្លាយជាទូរស័ព្ទស្មាតហ្វូនដំបូងគេរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ដែលប្រើប្រាស់បច្ចេកវិទ្យស្កែនក្រយ៉ៅដៃបង្កប់ក្រោមកញ្ចក់អេក្រង់ (in-display finger scanner) ហើយពួកគេក៏បានអះអាងទៀតថាក្រោយពី Samsung ព្យាយាមហើយទទូលបរាជ័យក្នុងការបំពាក់បច្ចេកវិទ្យា in-display finger scanner នៅលើ Galaxy Note 9 ដែលត្រៀមបង្ហាញខ្លួននារដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Samsung បានព្យាយាមប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់នេះតាំងពីជំនាន់ Galaxy S8 មកម្ល៉េះប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។ 

 

បន្ថែមពីនេះ Samsung ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងធ្វើការអភិវឌ្ឍទៅលើបច្ចេកទ្យា 3D Face scanning module សម្រាប់ប្រើនៅលើ Galaxy S10 ទៀផង ហើយប្រសិនបើការអភិវឌ្ឍបច្ចេកវិទ្យានេះទទួលបានជោគជ័យនោះវាច្បាស់ណាស់ហើយថា Samsung នឹងលែងប្រើប្រាស់មុខងារបច្ចេកវិទ្យា iris scanner លើកំពូលស្មាតហ្វូនរបស់ខ្លួននៅពេលអនាគតយ៉ាងពិតប្រាកដ។ គេក៏ដឹងទៀតថាបច្ចេកវិទ្យា 3D Face scanning module នេះ Samsung នឹងសហការជាមួយក្រុមហ៊ុន Mantis Vision របស់ប្រទេសអ៊ីស្រាអែលក្នុងការអភិវឌ្ឍវាឡើង។ 

 

ប្រភពដដែលបានអោយដឹងបន្ថែមទៀតថា ខណៈពេលនេះក្រុមហ៊ុនផលិតគ្រឿងបន្លាស់ផ្សេងៗសម្រាប់ Galaxy S10 បានទទួលការបញ្ជាទិញរួចហើយលើកលែងតែ iris scanner ទេដែលមិនទាន់ទទួលបានការបញ្ជាទិញ។ ហើយអ្វីដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍បំផុតនោះគឺថា Samsung Galaxy S10 នឹងបង្ហាញវត្តមានឡើងជាមួយជម្រើសអេក្រង់ពីរទំហំផ្សេងគ្នាគឺមួយនឹងមានទំហំ 5.8 អ៊ីញ និងមួយទៀតមានទំហំ 6.3 អ៊ីញដូចទៅនឹងស្មាតហ្វូន Galaxy S9 និង S9+ ដែរក៏ប៉ុន្តែ Samsung នឹងធ្វើអោយកាន់តែមានភាពប្រសើរឡើងនៅលើកញ្ចក់អេក្រង់ S10 ដោយវានឹងមានគែមអេក្រង់កាន់តែស្តើង និងមានទំហំផ្ទៃអេក្រង់បង្ហាញធំជាងជំនាន់ S9 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន