no-alternative title

Apple បានសម្រេចដំណើរការមូលនិធិ China Clean Energy Fund សំរាប់ទាញយកថាមពលកកើតឡើងវិញនៅក្នុងប្រទេសចិន

នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានបង្ហាញអំពីមូលនិធិនៃគម្រោងវិនិយោគដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន នៅក្នុងការភ្ជាប់ទំនាក់ទំនងនៃអ្នកផ្គត់ផ្គង់ជាច្រើនរបស់ខ្លួន ជាមួយនឹងប្រភពថ្មពលដែលកកើតឡើងវិញនោះ។ កិច្ចការងារនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Apple ចូលររួមដោះស្រាយទៅលើការផ្លាស់ប្តូរធាតុអាកាស និងបង្កើនទៅលើការប្រើប្រាស់ថាមពលដែលកកើតឡើងវិញ ជាមួយនឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។  នៅក្នុងសេចក្តីប្រកាសនេះ បញ្ជាក់ថា មានក្រុមហ៊ុនផ្គត់ផ្គង់ចំនួន 10 និងក្រុមហ៊ុន Apple នឹងធ្វើការវិនិយោគរួមគ្នាជាមួយនឹងទឹកប្រាក់ជិត 300 លានដុល្លារអាមេរិកនៅក្នុងរយៈពេល 4 ឆ្នាំខាងមុខនេះ នៅក្នុងមូលនិធិថាមពលស្អាតរបស់ចិន China Clean Energy Fund។ មូលនិធិនេះ នឹងធ្វើការវិនិយោគ និងអភិវឌ្ឍទៅលើគម្រោងថាមពលស្អាតជាច្រើន ដែលមានការផ្គត់ផ្គង់ថាមពលច្រើនជាង 1 gigawatt សម្រាប់ថាមពលកកើតឡើងវិញនៅក្នុងប្រទេសចិន ហើយវាអាចផ្គង់ផ្គង់បានជាង 1 លានផ្ទះ។

លោក Lisa Jackson ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Apple ផ្នែកបរិស្ថាន គោលការណ៍ និងសង្គម បាននិយាយថា “នៅក្នុងក្រុមហ៊ុន Apple យើងមានមោទនៈភាពដែលបានចូលរួមជាមួយនឹងក្រុមហ៊ុនជាច្រើន នៅក្នុងការបោះជំហាន ដើម្បីធ្វើការដោះស្រាយទៅលើបញ្ហាការផ្លាស់ប្តូរធាតុអាកាសពិភពលោក។ យើងពិតជាមានក្តីរីករាយណាស់ដែលអ្នកផ្គត់ផ្គង់របស់យើងចូលរួមនៅក្នុងមូលនិធិនេះ ហើយយើងសង្ឃឹមថា គំរូមួយនេះ អាចធ្វើការជួយអាជីវកម្មជាច្រើនគ្រប់ទំហំក្នុងការទទួលបាននូវលទ្ធផលវិជ្ជមានសម្រាប់ភពផែនដីរបស់យើងនោះ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលថ្មស្អាតគឺជារឿងស្មុគស្មាញ។ ក្រុមហ៊ុនតូចៗ ប្រហែលជាមិនមានលទ្ធភាពក្នុងការបង្កើតនូវប្រភពនៃថាម ពលស្អាតនោះទេ។ ប៉ុន្តែមូលនិធិថាមពលស្អាតនៅក្នុងប្រទេសចិន China Clean Energy Fund នឹងផ្តល់អោយអ្នកចូលរួមនូវផលប្រយោជន៍ជាច្រើននៅក្នុងការទិញនូវថាមពល និងលទ្ធភាពក្នុងការជួយទៅលើដំណោះស្រាយនៃថាមពលស្អាតថែមទៀត។ នៅក្នុងមូលនិធិ China Clean Energy Fund នឹងធ្វើការរៀបចំគ្រប់គ្រងដោយក្រុមហ៊ុន DWS Group ដែលជាអ្នកជំនាញទៅលើការវិនិយោគទៅលើមូលនិធិនេះ។

ព័ត៌មាននៅថ្ងៃនេះ គឺកើតឡើងបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Apple នៅក្នុងដើមឆ្នាំនេះក្នុងការបង្កើតនូវថាមពលស្អាតអោយបាន 100% និងការដំណើរការនូវកម្មវិធី Supplier Clean Energy Program របស់ខ្លួននៅក្នុងឆ្នាំ 2015 នោះ។ ចាប់តាំងពីកម្មវិធីនេះ បានបង្កើតមក ក្រុមហ៊ុនដៃគូចំនួន 23 ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនច្រើនជាង 10 ប្រទេសផ្សេងគ្នា នឹងមានគោលដៅក្នុងការផ្គត់ផ្គង់នូវថាមពលស្អាតសម្រាប់ការផលិតរបស់ក្រុមហ៊ុន Apple អោយបាន 100%។ ក្រុមហ៊ុន Apple និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ធ្វើការបង្កើតនូវថាមពលបានច្រើនជាង 4 gigawatts សម្រាប់ថាមពលស្អាតថ្មីនេះ ទៅកាន់ពិភពលោកនៅក្នុងឆ្នាំ 2020 ។ 

ក្រុមហ៊ុន Apple ក៏ធ្វើការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនក្នុងការស្វែងរកនូវវិធីសាស្រ្តថ្មីៗ នៅក្នុងការកាត់បន្ថយនូវការជះចំហាយចេញពីផ្ទះបៃតងផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន បានប្រកាសថា ខ្លួនបានចាប់យកក្រុមហ៊ុនផ្គត់ផ្គង់អាលុយមីញ៉ូម Alcoa Corporation និង Rio Tinto Aluminum នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ដែលបញ្ឈប់ទៅលើការបញ្ចេញហ្គាសចេញពីផ្ទះបៃតងផងដែរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន