no-alternative title

Nokia 8.2 5G អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ MWC 2020 ជាមួយនឹងកាមេរ៉ាទំហំ 64MP ការរចនា all-screen design

ទូរស័ព្ទ Nokia 8.2 ត្រូវបានគេរាយការណ៍ថា កំពុងនៅលើវិថីសម្រាប់ការបង្ហាញចេញនៅចុងឆ្នាំនេះ ប៉ុន្តែជាមួយពាក្យចចាមអារាមថ្មីមួយ បានបង្ហាញថា HMD Global កំពុងធ្វើការយ៉ាងសកម្ម នៅលើវ៉ារ្យ៉ង់ 5G ដាច់ដោយឡែក ដែលអាចដាក់បង្ហាញនៅដើមឆ្នាំ 2020ខាងមុខនេះ។  ប្រភពពីឧស្សាហកម្ម បាននិយាយជាមួយ NokiaPowerUser បានបង្ហាញថា ស្មាតហ្វូន 5G ដែលមានតំលៃសមរម្យរបស់ HMD ដែលទើបតែត្រូវបានគេចាប់អារម្មណ៍ កាលពីពេលថ្មីៗនេះ គឺ Nokia 8.2 5G ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៍ថា នឹងបំពាក់នូវកាមេរ៉ាបួនគ្រាប់ រាងជាការ៉េ បួនជ្រុង ដែលគួរអោយចាប់អារម្មណ៍ នៅផ្នែកខាងក្រោយ បន្ថែមលើប្រព័ន្ធកាមេរ៉ាលេចឡើង Pop-out ដែលមាននៅខាងមុខ ដូចជាប្រព័ន្ធ 4G LTE របស់វាដែរ។ នេះមានន័យថា ស្មាតហ្វូននឹងរំលងទាំងការរចនា Notch និងរន្ធ Punch-hole ដែលធ្លាប់ត្រូវបានប្រើដើម្បីគាំទ្រដល់ការរចនាអេក្រង់ពេញទាំងអស់តែម្តង។ 

ព័ត៌មានដែលបានផ្តល់ឱ្យនេះ ក៏ចង្អុលបង្ហាញពីវត្តមាននៃកាមេរ៉ាទី 1 ទំហំ 64 មេហ្គាភិចសែល នៅក្នុងគំរូរាងជារង្វង់ នៅខាងក្រោយ។ តាមសេចក្តីរាយការណ៍ វានឹងបំពាក់នូវស៊ិនស័រដែលធំជាងស៊ិនស័រដែលរកឃើញនៅលើ Nokia 7.2 និងប្រើប្រាស់នូវបច្ចេកវិទ្យា pixel binning technology ដែលនៅទីបំផុត អាចផលិតនូវគុណភាពបង្ហាញខ្ពស់ ដល់ទៅ 16មេហ្គាភិចស៊ែល។ ការរៀបចំកាមេរ៉ាទាំងមូល មើលទៅត្រូវបានបង្កើតឡើងរួមជាមួយ ZEISS ហើយវានឹងត្រូវបានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាអូឌីយ៉ូ OZO audio technology ចុងក្រោយ និងការធ្វើឱ្យប្រសើរនូវ Night mode។ លក្ខណៈពិសេសផ្ទៃក្នុង មិនទាន់លេចធ្លាយនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន HMD ផ្ទាល់ បានបង្ហាញវត្តមាននៃស៊េរីបន្ទះឈីប Snapdragon 700 ផងដែរ។

តាមសេចក្តីរាយការណ៍ Nokia 8.2 5G នឹងត្រូវប្រកាសនៅ MWC 2020 នៅចុងខែកុម្ភៈ។ ទោះជាយ៉ាងនេះក្តី HMD ត្រូវបានគេនិយាយថា បានជជែកវែកញែកអំពីឈ្មោះទីផ្សារខុសគ្នាសម្រាប់ទូរស័ព្ទ ដែលអាចលុបចោលទំនាក់ទំនងផ្ទាល់ ជាមួយ Nokia 8.2 ស្តង់ដារ ទោះបីជាមានភាពស្រដៀងគ្នា ខាងរាងកាយក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន