no-alternative title

Samsung Galaxy Note 10 Lite នឹងក្លាយគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យនៃត្រកូល Galaxy Note Series

កាលពីពេលមុននេះ យើងបានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន Galaxy Note ថ្មីមួយទៀត។ នេះគឺជាម៉ូឌែលថ្មីដែលមានតម្លៃសមរម្យបើធៀបជាមួយនឹងស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+ ។ យើងបានទទួលបាននូវព័ត៌មានរបស់ស្មាតហ្វូនម៉ូឌែលថ្មីនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានសម្រេចចិត្តក្នុងការដាក់ឈ្មោះទៅលើស្មាតហ្វូនម៉ូឌែលថ្មីនេះហើយ។ យើងបានលឺថា ស្មាតហ្វូនដែលមានតម្លៃសមរម្យនេះគឺមានឈ្មោះហៅថា Galaxy Note 10 Lite ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីវាស្ថិតនៅក្នុងត្រកូល Galaxy Note 10 នោះ ក្រុមហ៊ុន Samsung អាចនឹងបញ្ចេញនូវវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ក្រុមហ៊ុន Samsung បានធ្វើការបំបែកនូវស្មាតហ្វូនត្រកូល Galaxy Note series ជាពីរផ្សេងគ្នានៅក្នុងឆ្នាំនេះនោះគឺ Galaxy Note 10 និង Galaxy Note 10+។ ស្មាតហ្វូននេះ មានលក្ខណៈខុសគ្នានៅលើស្មាតហ្វូនទាំងពីរនេះជាពិសេសគឺលើតម្លៃរបស់វាតែម្តង។  សម្រាប់ម៉ូឌែលថ្មីដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការអភិវឌ្ឍនេះគឺមានលេខម៉ូឌែល SM-N770F។ យើងក៏ដឹងថា ស្មាតហ្វូននេះនឹងមានគោលដៅសម្រាប់ទីផ្សារជាច្រើន នៅអ៊ឺរ៉ុបហើយវាមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ក្រហម។  យើងត្រូវគេប្រាប់អោយដឹងថា ស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួនក្នុងនាមជាឈ្មោះហៅថា Galaxy Note 10 Lite ។

សម្រាប់ស្មាតហ្វូន Galaxy Note ដែលមានតម្លៃសមរម្យនេះនៅមិនទាន់មានព័ត៌មានច្រើនអំពីវានៅឡើយទេ។ តម្លៃរបស់ស្មាតហ្វូននេះវិញនោះក៏មានការចុះច្រើនដែរ ហើយស្មាតហ្វូននេះក៏មានប្រើប្រាស់ជាមួយនឹងប៊ិក S Pen ថែមទៀតផង។ ស្មាតហ្វូននេះក៏ប្រហែលជាមិនមែនមានឈ្មោះហៅថា Galaxy Note 10e ផងដែរ ព្រោះថាកាលនៅជំនាន់របស់ស្មាតហ្វូន Galaxy S10e គឺមានលក្ខណៈសម្បត្តិច្រើនដូចគ្នាទៅនឹង Galaxy S10 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន