no-alternative title

Samsung នឹងបញ្ចេញនូវ Galaxy Note ថ្មីមួយទៀតទៅកាន់អ៊ឺរ៉ុប ជាមួយនិងពណ៌ក្រហមដ៏ស្រស់ស្អាត

Galaxy Note ត្រូវបានគេចាត់ទុកថា ស្មាតហ្វូនដែលមានតម្លៃថ្លៃ។ សម្រាប់អ្នកគាំទ្ររបស់ស្មាតហ្វូន Galaxy Note មានអារម្មណ៍ថា ប្រសិនបើក្រុមហ៊ុន Samsung នៅតែបន្តបញ្ចេញនូវស្មាតហ្វូន Note Flagship នេះ តែមួយម៉ូឌែលនោះ តម្លៃគឺជារឿងមួយដែលក្រុមហ៊ុន Samsung ត្រូវគិតពិចារណាហើយ។ ប៉ុន្តែខណៈពេលដែលតម្លៃរបស់ស្មាតហ្វូនចេះ តែបន្តកើនឡើងនោះ ក្រុមហ៊ុន Samsung ក៏បញ្ចេញនូវស្មាតហ្វូន Galaxy Note ចំនួន 2 ម៉ូឌែលនៅក្នុងឆ្នាំនេះ។ វត្តមាន Galaxy Note 10 គឺមានគោលដៅសម្រាប់អតិថិជនថ្មី ដែលចង់ទទួលបាននូវបទពិសោធន៍ជាមួយនឹងការប្រើប្រាស់នូវប៊ិក S Pen ប៉ុន្តែវាមានតម្លៃដល់ទៅ $950 ទៅហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះយោងតាមព័ត៌មានថ្មីមួយដែលចេញផ្សាយដោយ sammobile.com បានអោយដឹងថា Galaxy Note នឹងមានចេញនូវថ្នាក់កណ្តាលថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញខ្លួននៅអ៊ឺរ៉ុបជាមួយនិងពណ៌ក្រហមដ៏ស្រស់ស្អាតបំផុត។ ដូចអ្វីដែលយើងធ្លាប់បានទម្លាយកាលពីពេលមុននេះ ស្មាតហ្វូន Galaxy Note ស៊េរីថ្មីនេះ គឺមានលេខម៉ូឌែល SM-N770F ហើយជាធម្មតាសម្រាប់ស្មាតហ្វូនត្រកូល Note flagships នេះ គឺមានលេខម៉ូឌែល SM-N9xxx ដូចនេះ សម្រាប់លេខម៉ូឌែល SM-N770F គឺជាប្រភេទ Galaxy Note ដែលមានតម្លៃធូរថ្លៃសមរម្យ។ 

កន្លងមក ក្រុមហ៊ុន Samsung ធ្លាប់បញ្ចេញនូវស្មាតហ្វូន Galaxy Note ដែលមានតម្លៃសមរម្យកាលពីពេលមុននេះ ម្តងរួចមកហើយនោះគឺ Galaxy Note 3 Neo ដែលមានលេខម៉ូឌែល SM-N750F។ ស្មាតហ្វូនម៉ូឌែល SM-N770F នេះ ប្រហែលជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy Note 3 Neo។ នេះប្រហែលជាស្មាតហ្វូន Galaxy Note 10 Neo ឬ Galaxy Note 10 Lite ដែលក្រុមហ៊ុន Samsung នឹងនាំយកមកសម្រាប់ត្រកូលនៃគ្រួសារត្រកូល Galaxy Note នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន