no-alternative title

Huawei នាំមុខគេទៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះជាមួយនឹងការនាំចេញបាន 41.5 លានគ្រឿង

ក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិ IDC ដែលជាទីភ្នាក់ងារស្រង់ស្ថិតិដ៏ល្បីល្បាញទើបតែបង្ហាញនូវរបាយការណ៍ថ្មីមួយដែលមានការបង្ហាញនូវព័ត៌មានលម្អិតអំពីទីផ្សារស្មាតហ្វូនរបស់ចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះ នៅក្នុងរបាយការណ៍នេះ ការលក់ស្មាតហ្វូនសរុបចំនួន 98.9 លានគ្រឿងសម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះ គឺមានការបង្ហាញអំពីការធ្លាក់ចុះចំនួន 3.6% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះគឺទាបមែនទែនបើធៀបជាមួយនឹងការនាំចេញសម្រាប់ត្រីមាសទី 1 ឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការរាយការណ៍ថា ក្រុមហ៊ុន Huawei បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលនាំមុខគេនៅក្នុងទីផ្សារជាមួយនឹងការនាំចេញចំនួន 41.5 លានគ្រឿងដែលមានចំណែកទីផ្សារប្រហែលជា 42 % ដែលមានការបង្ហាញអំពីការកើនឡើងចំនួន 64.6% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន vivo  គឺជាប់ចំណាត់ថ្នាក់លេខរៀងទី 2 ដែលមានការនាំចេញស្មាតហ្វូនចំនួន 18.1  លានគ្រឿងដែលមានចំណែកទីផ្សារប្រហែលជា 18.3% ។

ក្រុមហ៊ុន OPPO  និង Xiaomi ជាប់ចំណាត់ថ្នាក់លេខ 3 និងលេខ ៤ ជាមួយនឹងការនាំចេញស្មាតហ្វូន 16.4 លានគ្រឿង និង 9.7 លានគ្រឿងដែលមានចំណែកទីផ្សារ 16.6% និង 9.8% រៀងគ្នា។ ក្រុមហ៊ុនApple ជាប់ចំណាត់ថ្នាក់ទី ៥ ដែលមានការនាំចេញស្មាតហ្វូនចំនួន 8.1  លានគ្រឿង និងចំនែកទីផ្សារ 8.2% ផងដែរ។

ក្រៅពីម៉ាកយីហោទាំង 5 នេះ ក្រុមហ៊នជាច្រើនទៀតគឺលក់ស្មាតហ្វូនបានប្រហែលជា 5.1 លានគ្រឿងជាមួយនឹងចំណែកទីផ្សារ 5.1% ដែលបង្ហាញអំពីការធ្លាក់ចុះប្រហែលជា 59.3% បើធៀបទៅនឹងឆ្នាំមុននេះ។ លើកលែងតែក្រុមហ៊ុនHuawei និង Apple ក្រុមហ៊ុនទាំងអស់គឺមានការធ្លាក់ចុះទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួនដល់ទៅ 2 ខ្ទង់។ ក្រុមហ៊ុនHuawei មានការកើនឡើង 64.6% ខណៈពេលដែល Apple មានការកើនឡើង 5.6% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន