no-alternative title

Canon បញ្ចេញនូវកែវ RF 85mm f/1.2L USM DS, Definitive RF-mount Portrait Lens ដែលភ្ជាប់ជាមួយនឹង Gradient Bokeh ដ៏អស្ចារ្យ

នៅថ្ងៃនេះ ក្រុមហ៊ុន Canon បានបង្ហាញនូវកែវឡែន RF85mm f/1.2L USM DS ម៉ូឌែលថ្មីរបស់ខ្លួននៅក្នុងត្រកូល L-series portraits។ នៅក្នុងនាមជាអ្នកស្នងមរតកចេញពី RF85mm f/1.2L USM នោះ RF85mm f/1.2L USM DS ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយនឹងមុខងារ Defocus Smoothing (DS) និង bokeh ដ៏អស្ចារ្យថែមទៀតក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Udagawa Eiichi ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Canon នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា “ក្រុមហ៊ុន Canon គឺជាអ្នកត្រួសត្រាយនៃកែវ aperture lenses កាន់តែធំសម្រាប់អ្នកប្រើប្រាស់អាជីព និងកែវ 85mm f1.2 lens series ដ៏អស្ចារ្យថែមទៀត។ ជាមួយនឹង RF85mm f/1.2L USM DS ដែលមានការបន្ថែមចូលទៅក្នុងស៊េរីម៉ូឌែលនេះ សម្រាប់ Lens នេះមានការបន្ថែមនូវ ‘bokeh expression’ ជាច្រើនដែលជាការបញ្ចូលគ្នានៃបច្ចេកវិទ្យាជាច្រើនចុងក្រោយបំផុត និងល្អបំផុតសម្រាប់អ្នកប្រើប្រាស់អាជីពថែមទៀតផង។”

RF85mm f/1.2L USM lens នេះ គឺមានភ្ជាប់ជាមួយនឹង aperture f/1.2 និង gradient bokeh effectដែលបន្ថែមនូវ Touch ពិសេសៗជាច្រើននៅក្នុងការថតដែលមានទម្រង់ជាអាពាហ៍ពិពាហ៍ ការថតរូបភាព Portraits ឬស្ទាយ៍នៃជីវិតរស់នៅថែមទៀត RF85mm f/1.2L USM DS មានការបន្ថែមនូវលក្ខណៈពិសេសដូចជា Blue Spectrum Refractive Optics (BR) optical element, 1 UD និង 1 ground aspherical lens ថែមទៀត។ វាអាចធ្វើការ Render បាននៅក្នុងសមត្ថភាពខ្ពស់ថែមទៀត។ សម្រាប់ Lens នេះក៏មានការភ្ជាប់ជាមួយនឹង Air Sphere Coating (ASC) ដែលអាចធ្វើការកាត់បន្ថយទៅលើចំណាំងផ្លាត និងធ្វើអោយរូបភាពនេះបានកាន់តែច្បាស់ថែមទៀត។ RF85mm f/1.2L USM DS អាចធ្វើការថតរូបភាពបានស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលបានកម្រិតយ៉ាងទាក់ទាញខ្លាំងមែនទែន។

 

RF85mm f/1.2L USM DS ក៏មានការបន្ថែមនូវមុខងារជាច្រើនទៀតដែលក្នុងនោះមានដូចជា “control ring” ដែលត្រូវគេមើលឃើញនៅលើ RF lens series ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែទៅលើ settingsដែលរួមមាន aperture value, shutter speed, ISO sensitivity និង exposure compensation ។ ក្នុងនាមជា L-lens សម្រាប់អ្នកអាជីពនោះ RF85mm f/1.2L USM DS នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកថតរូបភាពដែលចូលចិត្តចាប់ប្លង់នៅខាងក្រៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន