no-alternative title

Galaxy Fold 5G បានបង្ហាញខ្លួននៅក្នុងវីដេអូថ្មីមួយ នឹងត្រៀមដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងឈ្មោះថ្មី

ក្រុមហ៊ុន Samsung ត្រៀមដាក់លក់ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold 5G នៅក្នុងប្រទេសចិន ប៉ុន្តែវាមានឈ្មោះផ្សេង។ ស្មាតហ្វូនដែលអាចបត់បាននេះ នឹងដាក់លក់នៅក្នុងប្រទេសនេះ ជាមួយនឹងឈ្មោះហោថា Samsung W20 5G ហើយវានឹងប្រកាសនៅថ្ងៃស្អែកនេះ ខណៈពេលនេះវីដេអូរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយនៅក្នុងវីដេអូមួយផងដែរ។ នៅក្នុងវីដេអូខ្លីមួយនេះ មានការបង្ហាញថា ស្មាតហ្វូននេះអាចធ្វើការបើក និងបត់បាន។ ស្មាតហ្វូននេះ មានពណ៌សយ៉ាងស្រស់ស្អាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung W20 នេះ មានអេក្រង់ពីរគឺទំហំ 7.3-inch foldable AMOLED ដែលមានកម្រិតភាពច្បាស់ 2152 x 1536 និងអេក្រង់ទី 2 ដែលមានទំហំ 4.6-inches ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1680 នៅខាងក្រៅ។  ក្រុមហ៊ុន Samsung នៃការនាំចេញស្មាតហ្វូននេះ ជាមួយនឹងបន្ទះឈីប Snapdragon 855+ ជាមួយនឹងរ៉េមទំហំ 12GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB។

ស្មាតហ្វូននេះ មានកាមេរ៉ា 6 គ្រាប់។ សម្រាប់កាមេរ៉ាទី 1 គឺមានទំហំ 10MP នៅលើអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ។ អ្នកអាចមើលឃើញកាមេរ៉ា 3 គ្រាប់ទំហំ 12MP+12MP+16MP នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ វាក៏មានកាមេរ៉ា 2 គ្រាប់ទៀតគឺទំហំ 10MP+8MP នៅលើអេក្រង់ផ្នែកខាងក្នុងផងដែរ។ ស្មាតហ្វូន W20 នេះ នឹងដំណើរការនូវ One UI ផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងថាមពលថ្ម 4135mAh ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន