no-alternative title

Oppo Reno 10x Zoom Special Edition នឹងបង្ហាញខ្លួនជាមួយពណ៌ខៀវថ្មីហៅថា “Ocean Blue" និងមានរ៉េមទំហំធំឡើងដល់ 12GB

ក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស្រឡាយថ្មី “Reno Series” កាលពីកំឡុងខែឧសភា ហើយស្មាតហ្វូនស្រឡាយថ្មីនេះពិតជាមានទីផ្សាររីក ចម្រើនយ៉ាងឆាប់រហ័សបំផុតគួរជាទីមោទនបំផុត។ ស្មាតហ្វូនស្រឡាយថ្មី Oppo Reno ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងដោយមានការសម្រិតសម្រាំងយ៉ាងពិសេសជាមួយការរចនារូបរាងបែបប្រណិតសម្រាប់ការប្រើប្រាស់ មានអេក្រង់លាតសន្ធឹងស្រឡះល្អ កំលាំងម៉ាស៊ីនខ្លាំង ហើយជាពិសេសគឺប្រព័ន្ធកាមេរ៉ាថតរូបដ៏ទំនើបដែលមានសមត្ថភាពខ្លាំង និងចេញលក់ក្នុងតម្លៃថោកសមរម្យអាចទទួលយកបាន។ 

ក្នុងចំណោមបងប្អូនគ្រួសារត្រកូល Oppo Reno ម៉ូដែលមានកំលាំងម៉ាស៊ីនខ្លាំង  និងសមត្ថភាពកាមេរ៉ាខ្លាំងជាងគេគឺ Reno 10x Zoom ហើយវាក៏ជាស្មាតហ្វូនដំបូងរបស់ OPPO និងដំបូងគេក្នុងលោកដែលបំពាក់នូវកែវលែនកាមេរ៉ា Periscope ដែលមានលទ្ថភាពខ្ពស់អាចធ្វើការទាញពង្រួមប្លង់ថតអោយមកជិតបានដល់ទៅ 60 តង់ (60x Digital zoom)។ ងាកមកបច្ចុប្បន្នភាពនេះវិញក្រុមហ៊ុន OPPO បាននឹងធ្វើការកែប្រែម៉ូដែល Reno 10x zoom សារជាថ្មីឡើងវិញដើម្បីវាយលុកទីផ្សារម្តងទៀតជាម៉ូដែលពិសេសហៅថា  “Oppo Reno 10x zoom Special Edition”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូនម៉ូដែលពិសេសនេះក្រុមហ៊ុន OPPO នឹងធ្វើការប្រកាសចេញលក់នៅលើទីផ្សារប្រទេសភីលីពីននៅថ្ងៃទី 30 ចុងខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងបន្តពាំនាំទៅចែកចាយនៅទីផ្សារក្នុងបណ្តាប្រទេសជាច្រើនទៀតនៅពេលក្រោយ។ ចំនុចពិសេសរបស់ Reno 10x zoom special edition គឺការបំពាក់នូវកំលាំងរ៉េមធំដល់ទៅ 12GB និងអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 256GB ដូចនេះវានឹងធ្វើអោយកំលាំងម៉ាស៊ីនរបស់ស្មាតហ្វូន Special Edition មួយនេះរត់បានកាន់តែរលូនបំផុត ហើយរឹតតែពិសេសគឺវានឹងមកជាមួយពណ៌ថ្មីគឺពណ៌ខៀវទឹកសមុទ្រ (Ocean Blue) ដ៏ស្រស់ស្អាតថែមទៀតផង។ 

 

ដោយឡែកសម្រាប់គុណសម្បត្តិផ្សេងៗទៀតរបស់វាគឺនៅរក្សាដូចម៉ូដែល Reno 10x zoom ធម្មតាដដែលគឺមានអេក្រង់ Super AMOLED ទំហំ 6.6” ជាមួយប្រព័ន្ធកាមេរ៉ាសែលហ្វីស្តាយងើបឡើងបែបចំហៀង (Shark-fin Pop up Selfie), ប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ជាមួយលែន Periscope ទំហំ 13MP, ប្រើបន្ទះឈីប Snapdragon 855 និងដំណើរការដោយ Android 9.0 Pie និងពាក់ស្បែកមុខកម្មវិធីដោយ ColorOS6៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន