no-alternative title

Samsung Galaxy Note 9 បានទទួលការធ្វើបច្ចុប្បន្នភាពជាមួយផ្ទៃមុខកម្មវិធីថ្មី One UI 2 ជាមួយ Android 10 Beta

បើនិយាយពីជន្មាយុរបស់កំពូលស្មាតហ្វូនប៊ិច Samsung Galaxy Note 9 គឺមានរយះពេលជាងមួយឆ្នាំមកចាប់តាំងតែពីថ្ងៃបង្ហាញវត្តមានឡើងកាលពីកំឡុងខែសីហាឆ្នាំ 2018។ ហើយបើទោះបីជាជំនាន់ថ្មីរបស់វាគឺបងប្អូន Galaxy Note 10 ត្រូវបានក្រុមហ៊ុន Samsung ប្រកាសបង្ហាញវត្តមានលើទីផ្សារ ហើយបាននឹងកំពុងតែដុតទីផ្សារស្មាតហ្វូនថ្នាក់ប្រណិតយ៉ាងខ្លាំងរួចហើយក្តីក៏ Samsung នៅតែគិតគួរពីជំនាន់មុន របស់ខ្លួនដដែលគឺមិនអោយម្ទាស់ Note 9 ខកចិត្តឡើយពោរគឺវានៅតែថ្មីៗជានិច្ចសម្រាប់ការប្រើប្រាស់តាមរយះការដាក់អោយធ្វើបច្ចុប្បន្នភាពកម្មវិធីប្រើប្រាស់ជំនាន់ថ្មីៗចុងក្រោយសម្រាប់វា។ 

ជាក់ស្តែងគឺកាលពីប៉ុន្មានថ្ងៃមុននេះ Samsung ទើបតែដាក់អោយធ្វើបច្ចុប្បន្នភាពនូវស្រោមមុខកម្មវិធីថ្មីគឺ Samsung One UI2.0 ជាមួយនឹង Android 10 Beta នៅលើបងប្អូន Galaxy Note 10 ហើយពេលនេះ Galaxy Note 9 ក៏បានទទួលនូវកាដូដ៏ពិសេសមួយនេះផងដែរ ហើយវាក៏ជាស្មាតហ្វូនជំនាន់ចាស់ទីមួយដែលទទួលបានការដាក់អោយធ្វើបច្ចុប្បន្នភាពជាមួយ Samsung One UI2.0 និង Android 10 ដែលជាជំនាន់សាកល្បង ឬហៅថាជំនាន់ Beta នេះ។ ប្រសិនបើស្មាតហ្វូន Galaxy Note 9 របស់លោកអ្នកមិនទាន់ទទួលបានកំនែអាប់ដែតនេះទេ ហើយប្រសិនបើលោកអ្នកចង់ភ្លក់រសជាតិថ្មីនេះដូច្នេះអោយលោកអ្នកត្រូវធ្វើការទាញយកកម្មវិធី Samsung Member App ជាមុនសិនរួចហើយចូលទៅកាន់កន្ថែង Check for Update ដើម្បីធ្វើការទាញយកដំឡើងកំនែប្រែមុខមាត់កម្មវិធីជំនាន់ថ្មីនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សូមបញ្ជាក់ផងដែរថានេះគឺជាជំនាន់សម្រាប់ធ្វើការតេស្តសាកល្បងប៉ុណ្ណោះ ដូចនេះក្រុមហ៊ុន Samsung បានធ្វើការប្រមានថាមុននឹងសាកល្បងទាញ យកដំឡើង One UI2.0 ជាមួយ Android 10 Beta សម្រាប់ដំឡើងនៅលើស្មាតហ្វូន Note 9របស់លោកអ្នក លោកអ្នកត្រូវប្រាកដថារាល់ទិន្នន័យសំខាន់ៗដែលមាននៅលើទូរស័ព្ទត្រូវស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុតជៀសវាងការបាត់បង់ដោយប្រការណាមួយក្រោយពេលធ្វើបច្ចុប្បន្នភាពរួច។ ហើយសូមកត់សម្គាល់ផងដែរថាមានចំណុចមួយចំនួន ឬមុខងារមួយចំនួនគឺមានកំណត់សម្រាប់លោកអ្នកសាកល្បងប្រើប្រាស់ក្នុងកំនែប្រែជំនាន់ Beta នេះ ដូច្នេះវាមិនទាន់ដំណើរការបានរលូនល្អ 100% នោះទេ។ 

Samsung បានបន្ថែមថាបងប្អូនត្រកូល Galaxy S9 ក៏ទទួលបានការបន្ទាន់សម័យទៅកាន់កម្មវិធីជំនាន់ Beta (OneUI2.0 & Android) នេះផងដែរបន្ទាប់ពីកំពូលស្មាតហ្វូន Galaxy Note 9 ហើយវានឹងអាចធ្វើការទាញយកមកតំឡើងសាកល្បងបានសម្រាប់អ្នកប្រើប្រាស់ Note 9 នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន