no-alternative title

Redmi Note 8 បំបែកកំណត់ត្រានៃការលក់ 10 លានគ្រឿង ខណៈពេលដែលក្រុមហ៊ុននេះ ក៏បានបង្ហើបអំពី Redmi K30 ផងដែរ

នៅថ្ងៃនេះ ក្រុមហ៊ុន Redmi បានប្រកាសជាផ្លូវការអំពីការលក់ស្មាតហ្វូន Redmi Note 8 series នៅទូទាំងពិភពលោកដែលមានចំនួនច្រើនជាង 10 លានគ្រឿងនៅក្នុងរយៈពេល 3 ខែជាប់ៗគ្នានេះ។ នៅក្នុងតួរលេខនេះ នេះមានន័យថា ស្មាតហ្វូននេះលក់បានជាមធ្យម 110,000 គ្រឿងនៅក្នុងមួយថ្ងៃ។ នេះគឹជាដំណឹងដ៏ល្អសម្រាប់ Redmi ដែលបំបែកកំណត់ត្រាដល់ទៅ 10 លានគ្រឿងលឿនជាងស្មាតហ្វូន Redmi Note 7 ដល់ទៅ 1 ខែ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Redmi Note 8 Pro នេះ មានអេក្រង់ទំហំ 6.53-inch IPS LCD ជាមួយនឹង water drop notch។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Helio G90T ជាមួយនឹងរ៉េម ទំហំ 6GB ឬ 8GB និងម៉េមូរីទំហំ 128GBUFS 2.1 storage។ ស្មាតហ្វូននេះមានកាមេរ៉ាដែលមានទំហំ 64MP ជាមួយនឹង 8MP ultrawide, 2MP macro និង 2MP depth sensor ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ , IR blaster, audio jack, NFC និងថាមពលថ្មទំហំ 4500mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W fast charge ថែមទៀត។

សម្រាប់ផ្នែកខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 8នេះមានអេក្រង់ទំហំ 6.39-inch FHD+ LCD និងបន្ទះឈីប  Snapdragon 665 ។ ស្មាតហ្វូននេះមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយដែលមានទំហំ 48MP f/1.79 aperture lens, 8MP 120° wide-angle, 2MP macro និង 2MP depth sensor ។ នេះគឺជាស្មាតហ្វូនដ៏ល្អក្នុងការប្រើប្រាស់។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យាក៏បញ្ជាក់អំពីស្មាតហ្វូន Redmi K30 ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃស្អែកនេះ។ យើងបានដឹងហើយថា ស្មាតហ្វូន Redmi K30 នឹងមានអេក្រង់ទំហំ  6.6-inch IPS LCD ជាមួយនឹង  dual punch-hole យ៉ាងស្រស់ស្អាត។ អេក្រង់នេះមានកម្រិត120Hz refresh rate បន្ទះឈីប Snapdragon 730G ដែលជាបន្ទះឈីបដូចគ្នាទៅនឹងស្មាតហ្វូន Redmi K20 ប៉ុន្តែសម្រាប់ប្រភេទម៉ូឌែល 5G នឹងមានប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 1000។

សម្រាប់អេក្រង់ punch-hole របស់ស្មាតហ្វូន  Redmi K30 នេះនឹងមានកាមេរ៉ាខាងមុខទំហំ 32-megapixel ជាមួយនឹងសេនស័រ  ToF sensor សម្រាប់បច្ចេកវិទ្យា 3D Face Recognition ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដែលមានទំហំ  60-megapixel Sony IMX686 +  8-megapixel telephoto sensor, 13-megapixel wide-angle lens និង 2-megapixel sensor ។  ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 5,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 27W fast charging ។ វាដំណើរការនូវ MIUI 11 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10 OS ។ ស្មាតហ្វូននេះអាចនឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB រន្ធដោតស្តាប់កាស 3.5mm audio jack, IR blaster និង NFC ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន