no-alternative title

Motorola បង្ហាញអំពីសមត្ថភាពរបស់ Razr ដែលជាស្មាតហ្វូនអាចបត់បានរបស់ខ្លួន មើលទៅពិតជាអស្ចារ្យមែនទែន!

យើងបានលឺហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺជាដៃគូប្រកួតប្រជែងដ៏ធំរបស់ស្មាតហ្វូន Motorola Razr 2019 ជាពិសេសទៅលើស្មាតហ្វូនដែលមានទម្រង់នៃការបត់ជាប្រភេទ Clamshell ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះនៅតែសម្រេចចិត្តក្នុងការប្រើប្រាស់នូវអេក្រង់ដែលមានទំហំ 6.7" ឬ 7.9" ។ សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បានទំរង់ជា Clamshell Fold នេះគឺមានតម្លៃលក់ត្រឹមតែ $845 ដែលតម្លៃនេះគឺថោកជាងស្មាតហ្វូន Razr ដែលមានតម្លៃ $1500 ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះក៏មានការកាត់បន្ថយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Motorola មិននៅស្ងៀមមួយកន្លែងនោះទេ ខណៈពេលដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានជាច្រើនម៉ូឌែលផ្សេងទៀតសម្រាប់ពេលអនាគត។ សម្រាប់ទម្រង់នៃការឌីស្សាញជាច្រើនម៉ូឌែលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung តាមប្រភពចេញពី LetsGoDigital បញ្ជាក់ថា វាមានការស្នើសុំឯកសារនៅក្នុងការិយាល័យប៉ាតង់អឺរ៉ុប (European Patent Office) ដែលមានភ្ជាប់ជាមួយនឹងទម្រង់នៃការឌីស្សាញជាប្រភេទ Clamshell ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Razr 2019 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ។ 

សម្រាប់ការឌីស្សាញទៅលើស្មាតហ្វូននេះវិញនោះ អេក្រង់របស់វាអាចធ្វើការបត់បានជាច្រើនទម្រង់ផ្សេងៗគ្នា ហើយជាពិសេសវាពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយដៃម្ខាងបានថែមទៀត។ ក្រុមហ៊ុន Motorola ក៏ធ្លាប់ប្រើប្រាសនូវ  Mods នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនដូចជា Z3 ដែលភ្ជាប់ជាមួយនឹង 5G Moto Mod ដែលធ្វើអោយវាក្លាយជាស្មាតហ្វូនដំបូងបំផុតដែលអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា  5G network របស់ក្រុមហ៊ុន Verizon បាននៅក្នុងពេលនោះ។

អ្វីដែលគួរអោយកត់សម្គាល់នោះ វានឹងមានស្មាតហ្វូនដែលអាចបត់បានយ៉ាងហោចណាស់ចំនួន 4 ម៉ូឌែលនៅឆ្នាំក្រោយនេះដែលជារបស់ក្រុមហ៊ុន Samsung, Motorola និង LG ហើយក្រុមហ៊ុន Huawei និង Xiaomi ក៏មិននៅស្ងៀមផងដែរក្នុងការបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនជាច្រើនម៉ូឌែលនៅឆ្នាំក្រោយនេះ។ សម្រាប់តម្លៃរបស់វាអាចនឹងមានការធ្លាក់ចុះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន