no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S20 ត្រូវបានគេដឹងថា នឹងមានអេក្រង់កម្រិតភាពច្បាស់ 120Hz និងអាចបិទ Default បាន

យោងតាមព័ត៌មានថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S20 នឹងមានអេក្រង់កម្រិតភាពច្បាស់ត្រឹមតែ 120Hz តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់អេក្រង់ Mode នេះនឹងបិទនៅក្នុង Default ។ សម្រាប់អេក្រង់នេះដំណើរការបង្ហាញនៅក្នុងកម្រិតត្រឹមតែ 60Hz  ប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះ មានការបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងស្មាតហ្វូន Samsung Galaxy S20 នេះ។ នៅក្នុងសប្តាហ៍នេះ យើងក៏ឃើញមានការនិយាយអំពីតម្លៃរបស់ស្មាតហ្វូនទាំង 3 នេះផងដែរ Galaxy S20, Galaxy S20+  និង Galaxy S20 Ultra។ អ្វីដែលសំខាន់ជាងនេះទៀតនោះ យើងក៏ដឹងអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនទាំង 3 នេះផងដែរ។ នៅថ្ងៃនេះ យើងក៏បានដឹងអំពីលក្ខណៈសម្បត្តិមួយទៀតរបស់ស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើ បានបញ្ជាក់ថា XDA-Developers ធ្លាប់បានធ្វើការទម្លាយព័ត៌មានថ្មីនៃស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Samsung នេះ។ តាមការបញ្ជាក់របស់ស្ថាប័ននេះ អេក្រង់របស់ស្មាតហ្វូន Samsung Galaxy S20 គឺមានការកំណត់នៅក្នុង default នៅត្រឹមតែ 60Hz ប៉ុណ្ណោះនៅក្នុង Settings។ លោកអ្នកអាចចូលទៅកាន់ Settings នៅក្នុង  One UI និងបើកដំណើរការនូវ 120 Hz mode សម្រាប់អេក្រង់នេះបានផងដែរ។ ក្រុមហ៊ុននេះផ្តល់នូវកម្រិតអេក្រង់ផ្សេងៗគ្នានៅលើអេក្រង់ដែលមានដូចជា HD+ និង QHD+ ថែមទៀតផង។ យើងអាចធ្វើការស្រម៉ៃបានថា នេះ គឺដើម្បីធ្វើការសន្សំសំចៃទៅលើថាម ពលថ្មរបស់វា។ កម្រិតអេក្រង់  120 Hz នេះ គឺស៊ីថាមពលថ្មច្រើនជាងកម្រិតអេក្រង់ 60Hz ហើយអ្នកប្រើប្រាស់ជាច្រើនចង់បាន Default បែបនេះជាងអេក្រង់ដែលឆាប់អស់ថ្មលឿន។ យើងស្រម៉ៃថា តើកម្មវិធីជាច្រើនរួមទាំងហ្គេមណាខ្លះនឹងស្នើអោយដំណើរការនូវកម្រិតអេក្រង់ 120Hz នេះ។ 

ថ្មីៗនេះ ហ្គេម  Fortnite ក៏អាប់ដេតអាចដំណើរការនូវ 120Hz នៅលើ iPad Pro បានផងដែរ។ នៅក្នុងរយៈពេល 3 សប្តាហ៍នេះ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S នេះ។ កម្រិតអេក្រង់នេះ នឹងបង្ហាញខ្លួនជា Galaxy S20 នៅក្នុងឆ្នាំនេះ។ សម្រាប់ម៉ូឌែលនីមួយៗ គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់វារួចហើយកាលពីប៉ុន្មាន សប្តាហ៍មុននេះ។ យើងបានដឹងស្ទើរតែអ្វីគ្រប់យ៉ាងរបស់ស្មាតហ្វូន S20, S20+, S20 Ultra និង  Galaxy Z Flip ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន