no-alternative title

បែកធ្លាយរូបភាពពិតៗរបស់ OPPO Find X2 បញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់

ស្មាតហ្វូនស៊េរីថ្មី OPPO Find X2 នឹងសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិពរណ៌ Mobile World Congress (MWC) 2020 នៅថ្ងៃទី 22 ខែកុម្ភៈនេះ។ កាលពីដើមសប្តាហ៍នេះ មានការបែកធ្លាយរូបភាព Render របស់ស្មាតហ្វូននេះ ដោយមានការទម្លាយអំពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វាផងដែរ។ មានការបង្ហាញថា ស្មាតហ្វូននេះ ទ្រទ្រង់នូវអេក្រង់ដែលមានរន្ធប្រហោង Punch-Hole ជាមួយនឹងគែមកោង និងកាមេរ៉ាខាងក្រោយ 3 គ្រាប់។ រូបភាពបែកធ្លាយនេះ គឺជាបង្ហាញនូវអ្វីដែលនឹងមាននៅលើស្មាតហ្វូន OPPO Find X2 ដែលមានការទម្លាយចេញពីអ្នកឌីស្សាញម្នាក់ដែលមានឈ្មោះថា Ben Geskin កាលពី 2 ថ្ងៃមុននេះ។ រូបភាព Render នេះ មានការទម្លាយនូវកាមេរ៉ា 3 គ្រាប់របស់ស្មាតហ្វូននេះ។

ចាប់តាំងពីស្មាតហ្វូន OPPO Find X2 នេះ គឺមានសម្បកការពារស្មាតហ្វូននេះ ផ្នែកខាងក្រោយទាំងស្រុងរបស់ស្មាតហ្វូននេះមិនទាន់បានបង្ហាញនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយនោះ រូបភាពមួយមានការទម្លាយថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាបញ្ឈរនៅគែមខាងលើផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ។ វាមានកាមេរ៉ា 3 គ្រាប់ និងភ្លើង LED Flash ។ សម្រាប់ការឌីស្សាញកាមេរ៉ាផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានឃើញនៅក្នុងរូបភាព Render មួយរបស់ស្មាតហ្វូន OPPO Find X2 កាលពីពេលមុននេះ។ រូបភាព Render នេះគឺមានការទម្លាយថា សម្រាប់ Lens ខាងលើរបស់ស្មាតហ្វូននេះគឺជា  periscope telephoto lens។ សម្រាប់រូបភាពដែលថតដោយស្មាតហ្វូននេះគឺមានពណ៌ស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូន OPPO Find X2 នេះ នឹងមានកាមេរ៉ា periscope telephoto lens 13-megapixel។ សម្រាប់កាមេរ៉ាគោល  Sony IMX689 48-megapixel lens គឺមានការសហការអអភិវឌ្ឍដោយក្រុមហ៊ុន Sony និង OPPO ។ សម្រាប់ Sony IMX708 superwide lens គឺត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនៅលើស្មាតហ្វូន Find X2 ផងដែរ។ ស្មាតហ្វូន OPPO Find X2 នេះប្រហែលជាមានអេក្រង់ទំហំ 6.5-inch ជាមួយនឹងអេក្រង់ punch-hole ដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា Sony IMX616 32-megapixel selfieថែមទៀត។ 

អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ HD+ និងកម្រិត  120Hz refresh rate បានថែមទៀត។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានកម្រិត  100% DCI-P3 color gamut ការទ្រទ្រង់នូវ HDR នៅក្នុងកម្រិតពន្លឺ 1200nits និងកម្រិត SDR ទៅកាន់ HDR ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប  Snapdragon 865 mobile platform ហើយវាក៏មានភ្ជាប់ជាមួយនឹង charger 65W fast charging ថែមទៀត។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនទៀតដូចជា  LPDDR5 RAM, USB 3.0 storage និង  Wi-Fi 6 ថែមទៀត។ វានៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន