no-alternative title

ឡេបថប Lenovo ស៊េរីថ្មីដែលបំពាក់ជាមួយនឹងបន្ទះឈីប Core i7 រួមនិងក្រាហ្វិកកាត GeForce MX350 នឹងមានដាក់លក់នៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែបង្ហាញនូវកុំព្យូទ័រ Notebook ស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន។ Lenovo Xiaoxin Air 14 2020 នេះគឺជាកុំព្យូទ័រម៉ូឌែលជំនាន់ថ្មី និងជាកុំព្យូទ័រ Notebook ដំបូងបំផុត ដែលមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce MX350។ សម្រាប់ក្រាហ្វិកកាត NVIDIA GeForce MX350 នេះ គឺបានបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ 2020 នេះ ដោយផ្អែកទៅលើ CGP107 ជាមួយនឹង 640 shaders ដូចគ្នាទៅនឹង Nvidia GeForce GTX 1050 ដែលប្រើប្រាស់សម្រាប់កុំព្យូទ័រនោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Xiaoxin Air 14 2020 នេះ មានអេក្រង់ទំហំ 14 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1920×1080 pixels ថែមទៀត។ សម្រាប់អេក្រង់នេះ គឺមានភ្ជាប់ជាមួយនឹងពណ៌ 100% sRGB color gamut និង DC dimming ។ អេក្រង់នេះ មានការឌីស្សាញយ៉ាងស្រស់ស្អាតជាមួយនឹងបច្ចេកវិទ្យា Anti-Glare ថែមទៀតផង។ កុំព្យូទ័រស៊េរីថ្មីនេះ ក៏មានកាមេរ៉ាខាងមុខផងដែរ។

បើនិយាយអំពីកម្លាំងម៉ាស៊ីនវិញ កុំព្យូទ័រ Lenovo Xiaoxin Air 14 2020 នេះ ដំណើរការលើបន្ទះឈីប Core i5-1035G1 និង Core i7-1065G7 ជំនាន់ទី 10 ប្រើប្រាស់នូវអង្គគណនា quad-core SoCs និង 8-Thread។ សម្រាប់ Core i7 version នេះមានកម្រិតហ្វ្រេកង់ 3.9GHz និងរ៉េម 16GB មានម៉េមូរី dual-channel DDR4 4300MHz ថែមទៀតផង។ ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce MX350 នេះ កម្លាំងម៉ាស៊ីនលេងហ្គេមរបស់វា គឺមានការកើនឡើងដល់ទៅ 20% បើធៀបជាមួយនឹងបន្ទះឈីប MX250 ហើយកម្លាំងនៃការគណនាទៅលើរូបភាពនេះ គឺមានការកើនឡើងទ្វេរដង។ ចំពោះល្បឿននៃការគណនាទៅលើវីដេអូនោះ គឺមានការកើនឡើង 2.7 ដង។ ទោះជាយ៉ាងណាក៏ដោយនោះ ចាប់តាំងពីក្រាហ្វិកកាតនេះគឺជាប្រភេទ Entry-Level នោះ យើងមិនរំពឹងថាកុំព្យូទ័រនេះ គឺអាចគ្រប់គ្រងទៅលើក្រាហ្វិកកាតលេងហ្គេមធំៗបាន។

កុំព្យូទ័រស៊េរីថ្មីនេះ មានថាមពលថ្មដែលមានទំហំ 56.5Wh ដែលមានថាមពលថ្មបានដល់ទៅ 12 ម៉ោង។ កុំព្យូទ័រនេះ ក៏មានប៊ូតុង Fn+Q buttons ថែមទៀត។ វាក៏អាចប្រើប្រាស់ក្នុងការផ្លាស់ប្តូររវាង energy-saving, intelligent និង beast modes ថែមទៀត។ កុំព្យូទ័រនេះគឺមានទម្ងន់ 1.39Kg ហើយវាមានកម្រាស់ 16.9mm។ វាក៏មានភ្ជាប់ជាមួយនឹង backlit keyboard ពណ៌សថែមទៀត។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះ គឺមាននៅលើ Power Key។ វាក៏មានរន្ធ 2x USB 3.1 Gen 1 interfaces, 1x full-size SD card socket, 1x Type-C interface,1x HDMI interface និង 1x headphone jack ថែមទៀត។

 

បើនិយាយអំពីអំពីតម្លៃនោះ Lenovo Xiaoxin Air 14 2020 នេះគឺ៖ 

Core i7-1065G7 version ជាមួយនឹង 16GB + 512GB គឺមានតម្លៃ 5899 yuan ($838) ។

Core i5-1035G1 version ជាមួយនឹង 16GB + 512GB គឺមានតម្លៃ 5099 yuan ($725) ។ 

កុំព្យូទ័រនេះនឹងដាក់លក់នៅថ្ងៃទី ២៧ ខែកុម្ភៈខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន